ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ដែលឆក់ខ្សែកមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យម្នាក់ដែលធ្វើសកម្មភាព ឆក់ខ្សែក តែមិនបានសម្រេច នៅគល់ស្ពានស្ទឹងមានជ័យ។

កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួន ជនសង្ស័យកម្នាក់ ឈ្មោះ គី តុងបី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យបានសារភាពថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច ខ្លួន និងបក្ខពួកបានធ្វើសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯង តែមិនបានសម្រេចនៅចំណុចផ្លូវលេខ២៧១ (គល់ស្ពានស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតសម្ភារៈបានរួមមាន ម៉ូតូម៉ាក ហុងដា-ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3927 (របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក