វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ដើមឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍សរុប ១០គ្រឿងចូលចតកំពង់ផែព្រះសីហនុ

សៀមរាប៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឱ្យដឹងថា ដើមឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍សរុប ១០គ្រឿង ដឹកភ្ញៀវ និងបុគ្គលិកជាង ១៣ពាន់នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក គួច ចំរើន លើកឡើងដូចនេះលើបណ្តាញសង្គមលោកផ្ទាល់អមជាមួយរូបភាពនាវាទេសចរណ៍ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកថា៖ «ដើមឆ្នាំនេះ មាននាវាទេសចរណ៍ ចំនួន ១០គ្រឿងហើយ បានដឹកភ្ញៀវ និង បុគ្គលិកជាង ១៣ពាន់នាក់ ចូលចតកំពង់ផែព្រះសីហនុ»។

គួរឱ្យដឹងដែរថា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEABOURN ENCORE បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ ដោយមានចំនួនភ្ញៀវទេសចរសរុប ៥៦១នាក់ ខណៈនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ LE JACQUES CARTIES បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហ ដោយមានចំនួនភ្ញៀវទេសចរ ១៥១នាក់ និងនាវិកចំនួន ១២១នាក់ផងដែរ។

ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២២នេះ មាននាវាទេសចរណ៍សរុបចំនួន ៧គ្រឿង និងនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក