វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កម្ពុជា និងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខនុយក្លេអ៊ែរ

ភ្នំពេញ៖ នាយករងប្រចាំការនៃរដ្ឋបាលជាតិសន្តិសុខអាវុធ នុយក្លេអ៊ែរសហរដ្ឋអាមេរិក (NNSA) លោក Frank A. Roseបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាពីភាពជាដៃគូផ្នែកសន្តិសុខ នុយក្លេអ៊ែរ ជាមួយមន្ត្រីនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

នៅថ្ងៃទី២១ ខែកុម្ភៈ លោក Rose មានកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ស្តី ពីការលើកកម្ពស់សុវត្តិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការសម្រាប់ គ្រាអាសន្នមានវិទ្យុសកម្ម ជាមួយឯកឧត្តម អ៊ឹង អៀង រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងជាមួយលោក លី វណ្ណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

លោកក៏បានជួបដោយឡែកផងដែរ ជាមួយ មន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពីកិច្ច សហប្រតិបត្តិការលើការខិតខំធ្វើមិនឲ្យមានការរីកសាយ និងសន្តិសុខនុយក្លេអ៊ែរ។

លោក Rose បានមានលើកឡើងថា រដ្ឋបាលជាតិ ផ្នែកសន្តិសុខ អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជាមួយព្រះរាជាណាចក្រកម្ពុជា លើសុវត្ថិភាពនុយក្លេអ៊ែរ និងការត្រៀមបង្ការ និងការឆ្លើយតបសម្រាប់គ្រាអាសន្នមានវិទ្យុសកម្ម។

លោកថ្លែងដូច្នេះថា៖ «ហើយយើងផ្តល់តម្លៃដល់កិច្ចសហការជាដៃគូរបស់យើង ក្នុងការ តាមដានលើការជួញដូរខុសច្បាប់ ទាក់ទងនឹងសារធាតុនុយក្លេអ៊ែរ»

ក្នុងពេលស្នាក់នៅកម្ពុជា លោក Rose ក៏ត្រូវជួបផងដែរ ជាមួយមន្រ្តីកំពង់ផែ និងគយ ហើយប្រាស្រ័យជាមួយនិស្សិត សាកលវិទ្យាល័យ ស្តីពីសន្តិសុខតាមអ៊ីនធឺណែត មុនពេលបន្តដំណើរទៅប្រទេសវៀតណាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក