ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ខែមករា ពន្ធដារប្រមូលពន្ធបានជិត ៣០០លានដុល្លារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឱ្យឃើញថា ការប្រមូលពន្ធអាករនៅក្នុងខែមករា ឆ្នាំ២០២៤ សម្រេចបានចំនួនជិត ៣០០លានដុល្លារ ស្មើនឹង ៧,១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

ចំណូលពន្ធដែលប្រមូលបានក្នុង ខែដំបូង ឆ្នាំ២០២៤ នេះ មានការថយចុះចំនួន ៨,២៤ប៊ីលានរៀល ស្មើនឹង ២,០៣លានដុល្លារ ឬស្មើនឹង ០,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កន្លងទៅ។

ដើម្បីជួយសម្រួលដល់ការប្រកាសនិងបង់ប្រាក់ពន្ធរបស់អ្នកជាប់ពន្ធតូចអគ្គនាយកដ្ឋានពន្ធដារបានបង្កើតនិងដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដែលមាន ឈ្មោះថាកម្មវិធីប្រកាសពន្ធររាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App) ដែលមានមុខងារកត់ត្រាទិន្នន័យទិញ-លក់ ជួយគណនាប្រាក់ពន្ធដែល ត្រូវបង់ក្នុងការប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ពិនិត្យមើលទិន្នន័យបំណុលពន្ធនិងបង់ប្រាក់ពន្ធ។

កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ត្រូវបានបង្កើតឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកជាប់ពន្ធ និងសាធារណជនទូទៅលើមុខងារ ប្រកាសនិងបង់ពន្ធលើអចលនទ្រព្យ ប្រកាសនិងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ប្រកាស និងបង់ពន្ធលើផ្ទាំងផ្សព្វផ្សាយ និងទទួលបានសេចក្ដីជូនដំណឹងផ្សេងៗពាក់ព័ន្ធនឹងពន្ធលើមធ្យោបាយដឹកជញ្ជូន ពន្ធលើអចលនទ្រព្យ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ រួមមាន៖ កាលបរិច្ឆេទនៃការប្រកាសនិងបង់ប្រាក់ពន្ធ កាលបរិច្ឆេទនៃការផុតកំណត់នៃការប្រកាសនិងបង់ប្រាក់ពន្ធ ការប្រកាសនិងបង់ប្រាក់ពន្ធខ្វះ ក្នុងកាលបរិច្ឆេទជាប់ពន្ធណាមួយ និងសេចក្តីជូនដំណឹងផ្សេងៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក