ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ។

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ ព្រមទាំងនាយនាវីជាច្រើនរូប បានទទួលស្វាគមន៍ នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ២គ្រឿង ដឹកនាំដោយលោកវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ មេបញ្ជាការកងពលធំទី១ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លក្ខណៈបច្ចេកទេសនាវានេះ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE ទម្ងន់ផ្ទុក ៤ ៦៥០តោន បណ្ដោយ ១៥០ម៉ែត្រ ទទឹង ១៦,៤ម៉ែត្រជម្រៅទឹក ៧,៥ម៉ែត្រ មាននាវិកសរុប ចំនួន ២៦០នាក់ មានមេបញ្ជាការគឺ លោក វរនាវីទោ កានីម៉ារូ រីយូហៃ។

នាវាមួយទៀតមាន ឈ្មោះ DD-114 SUZUNAMI ទម្ងន់ ៤៦៥០តោន បណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧,៤ម៉ែត្រ ជម្រៅទឹក ៥,៣ម៉ែត្រ មាននាវិកសរុប ចំនួន ១៧៥នាក់ និងមេបញ្ជាការគឺ លោកវរនាវីទោ គីណូហ្សីតា យូតាកា។

គួរឱ្យដឹងដែរថា កងស្វ័យការពារជើងទឹកជប៉ុននឹងធ្វើដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក