ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីណែនាំឱ្យរើសមន្ត្រីកិច្ចសន្យាជំនាញនឹងផ្ដល់ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដូចមន្ត្រីទូទៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការជម្រើសក្នុងការរើសមន្ត្រីកិច្ចសន្យាដែលមានជំនាញក្នុងការមកជួយរដ្ឋាភិបាលដោយនឹងផ្ដល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ ដោយថានឹងធ្វើឱ្យកម្ពុជាមានភាពបត់បែន និងបើកច្រកដល់មនុស្សជាច្រើនដើម្បីចួលរួមជួយសង្គមជាតិ។

ថ្លែងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាធ្លាប់ប្រើវិធីនេះបានជោគជ័យក្នុងអំឡុងពេលទទួលគ្រូពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កាលពីកន្លងទៅ។

សម្ដេចថា៖ «ប្រជាពលរដ្ឋខ្លះបងប្អូនខ្លះគាត់ចាប់ផ្ដើមដោយធ្វើការក្នុងវិស័យឯកជនតែដល់ពេលមួយគាត់ស្ម័គ្រចិត្តចូលមកបម្រើការងារជូនប្រជាពលរដ្ឋតែគាត់ហួសអាយុហើយតែមានជំនាញ។ តែគាត់ចង់ចូលយ៉ាងមិចព្រោះឥឡូវយើងពិបាកចូលណាស់បើចូលទាល់តែមានជាក្របខណ្ឌនយោបាយ ជាទីប្រឹក្សា ជាអនុរដ្ឋលេខាធិការ ឬក៏ជារដ្ឋលេខាធិការ តែបើយើងបើកក្របខណ្ឌបែបនេះគឺគាត់អាចចូលទៅក្នុងក្របខណ្ឌតែម្ដងជាមន្ត្រីដែលធ្វើការងារជំនាញតែម្ដង»។

សម្ដេចធិបតីបានថ្លែងបន្ថែមទៀតថា ការបំពេញការងារជាមន្ត្រីកិច្ចសន្យាជំនាញនេះគឺស្ថិតក្នុងកុងត្រា មានរយៈពេលច្បាស់លាស់ ដោយទុកសេរីភាពដល់មន្ត្រីទាំងនោះផងដែរ ខណៈប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗគឺត្រូវទទួលបានដូចមន្ត្រីរាជការផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក