ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលអាមេរិកបដិសេធសំដីប្រធានាធិបតីប្រេស៊ីលលើបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken និងប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានជួបជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកកាលពីថ្ងៃទី២១ ខែកុម្ភៈម្សិលមិញ ដែលក្នុងនោះមេដឹកនាំការទូតរូបនេះបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Lula ថាសហរដ្ឋអាមេរិកមិនយល់ស្របនឹងមតិយោបល់របស់ប្រេស៊ីលជុំវិញបញ្ហាសង្គ្រាមនៃអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សានោះឡើយ។

ប្រធានាធិបតីប្រេស៊ីល លោក Lula កំពុងស្ថិតនៅចំចំណុចកណ្ដាលនៃជម្លោះការទូតជាមួយអ៊ីស្រាអែល ជុំវិញការអត្ថាធិប្បាយដែលលោកបានប្រដូចសង្រ្គាមនៅតំបន់ហ្គាហ្សាទៅនឹងការប្រល័យពូជសាសន៍របស់ក្រុមណាស៊ីក្នុងកំឡុងសង្គ្រាមលោកលើកទី២ ដែលនាំឱ្យអ៊ីស្រាអែលបង្ហាញប្រតិកម្មយ៉ាងច្បាស់ៗក្រោយការអត្ថាធិប្បាយរបស់មេដឹកនាំប្រេស៊ីលរូបនេះ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកម្នាក់ បានថ្លែងក្រោយកិច្ចប្រជុំនៅរដ្ឋធានី Brasilia ថា៖ "ជំនួបរវាងប្រធានាធិបតីប្រេស៊ីល និងរដ្ឋមន្រ្តីការបរទេសអាមេរិក បានជជែកគ្នាដោយស្មារតីស្មោះត្រង់ ហើយក្នុងនោះរដ្ឋមន្រ្តីបានបញ្ជាក់ថាយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនយល់ស្របនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីលនោះឡើយ"។ 

កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានរំពឹងថា ប្រេស៊ីលនឹងរួមគ្នាជាមួយអាមេរិកលើការសន្ទនាដ៏ស៊ីជម្រៅមួយជុំវិញបញ្ហាវិបត្តិធំៗរបស់សកលលោក ជាពិសេសគឺបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សានេះផ្ទាល់តែម្តង។ រដ្ឋមន្រ្តីការបរទេសអាមេរិកធ្លាប់គូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការនាំឱ្យមានការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំឃាំងដោយក្រុមហាម៉ាស, ការជំរុញឱ្យមានការផ្អាកវិបត្តិដែលកើតមាន រួមទាំងការបង្កើនជំនួយមនុស្សធម៌៌នៅតំបន់ហ្គាហ្សាជាអាទិ៍។ 

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ការិយាល័យប្រធានាធិបតីប្រេស៊ីលបានបញ្ជាក់ថាថា កិច្ចប្រជុំដែលមានរយៈពេលជិតពីរម៉ោង មានការពិភាក្សាគ្នាទៅលើប្រធានបទជាច្រើនចាប់ពីកិច្ចប្រជុំកំពូល G20 រហូតដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅតំបន់ហ្គាហ្សា និងនៅអ៊ុយក្រែន។ រដ្ឋាភិបាលប្រេស៊ីលបញ្ជាក់ថា "ប្រធានាធិបតី Lula បានបញ្ជាក់ជាថ្មីនូវបំណងប្រាថ្នារបស់គាត់សម្រាប់សន្តិភាព និងការបញ្ចប់ជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា ក្នុងនោះក៏មានការឯកភាពគ្នាក្នុងការបង្កើតឱ្យមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយផងដែរ"។ 

គួរបញ្ជាក់ថា ប្រេស៊ីលកំពុងប្រទេសប្រេស៊ីលក្នុងសប្តាហ៍នេះកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុង Rio de Janeiro ដែលជាផ្នែកមួយនៃការគ្រងតំណែងជាប្រធាននៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G20៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក