វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ហាមឃាត់ការចែកចាយ ឬលក់ឱសថ ៤ប្រភេទ ដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ៖ ក្រសួងសុខាភិបាលហាមឃាត់ការចែកចាយ ឬលក់ឱសថ ៤មុខដែលគ្មានលេខបញ្ជិកាពីក្រសួង ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ឱសថដែលក្រសួងហាមឃាត់ទាំងនោះមានឈ្មោះ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួង ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd។

ក្រសួងសុខាភិបាលស្នើឱ្យប្រជាពលរដ្ឋមុននឹងទិញ ឱសថគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ជីកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែល ត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជីកាដូចមានគំរូ ភ្ជាប់មកជាមួយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ឱសថដែលគ្មានលេខបញ្ជីកាខាងលើជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ញិកាខាងលើ រួមទាំង ជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់ ដោយនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក