វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

Starbucks ចេញលក់កាហ្វេរសជាតិសាច់ជ្រូកខថ្មីល្បីផ្អើលនៅចិន

ចិន៖ បើតាមការចុះផ្សាយពីសារព័ត៌មាន CNN បានឱ្យដឹងថា ហាងកាហ្វេដ៏ល្បីល្បាញគឺ Starbucks ទើបតែប្រកាសចេញនូវជម្រើសភេសជ្ជៈថ្មីសម្រាប់អតិថិជនរបស់ខ្លួនគឺ កាហ្វេឡាតេ មានបន្ថែមនូវចំណិតសាច់ជ្រូកនៅពីលើ។ ភេសជ្ជៈ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ Abundant Year Savory Latte ដែលមានការរួមបញ្ចូលពីរសជាតិនៃសាច់ជ្រូកខ (Dongpo Braised Pork) ជាមួយកាហ្វេអេប្រេសូ និងទឹកដោះគោក្ដៅ (steamed milk)។ 

ភេសជ្ជៈថ្មីនេះត្រូវបាន Starbucks នៅចិនប្រកាសដាក់លក់ក្នុងតម្លៃ ៦៨យ័ន ឬស្មើនឹងជិត ១០ដុល្លារ ដែលបានប្រកាសចេញលក់កាលពីអំឡុងពិធីបុណ្យចូលឆ្នាំចិនកន្លងទៅ ហើយត្រូវបានលក់ជាពិសេសតែនៅ Starbucks ជាសាខានៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។ ដូច្នេះមានន័យថា ប្រសិនបើលោកអ្នកចង់ភ្លក់មីនុយភេសជ្ជៈថ្មីនេះ ទាល់តែកាន់លិខិតឆ្លងដែនទៅភ្លក់រសជាតិនៅចិនផ្ទាល់តែម្តង។ 

នៅលើបណ្ដាញសង្គម Weibo (វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន) ក្រុមហ៊ុន Starbucks បានបញ្ជាក់បន្ថែមថា មីនុយថ្មីនេះត្រូវបានចេញលក់ដោយផ្អែកលើជំនឿរបស់ប្រជាជនចិនផ្ទាល់តែម្តងគឺ "ការញ៉ាំសាច់មានន័យថាពួកគេនឹងជួបតែភាពរុងរឿងក្នុងឆ្នាំថ្មី"។ គួរបញ្ជាក់ថា Starbucks នៅចិនមានភាពជោគជ័យជាខ្លាំង ហើយម៉ាកកាហ្វេដ៏ល្បីល្បាញមួយនេះតែងតែឆ្លៀតឱកាសបញ្ចេញមីនុយថ្មីរបស់ខ្លួនជាហូរហែសម្រាប់ឱកាសពិសេសៗនៅចិន ជាក់ស្ដែង Starbucks ទើបតែបញ្ចេញមីនុយថ្មីមួយគឺតែពុទ្រា Jujube Macchiato និង Almond Tofu Macchiato សម្រាប់អបអរសាទរឆ្នាំថ្មី។

យល់យ៉ាងណាដែរ? ប្រសិនបើមានភេសជ្ជៈនេះលក់នៅប្រទេសកម្ពុជា តើលោកអ្នកគិតចង់សាកភ្លក់រសជាតិដែរឬទេ??





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក