ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរអំពាវនាវពលរដ្ឋបាត់ម៉ូតូអាចទៅរកនៅទីតាំងទទួលផលចោរកម្មនៅខណ្ឌទួលគោក

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ អាចយកឯកសារទៅផ្ទៀងផ្ទាត់ នៅទីតាំងទទួលផលចោរកម្ម ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទីតាំងខាងលើនេះត្រូវបានសមត្ថកិច្ច បង្ក្រាបបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយរកឃើញម៉ូតូចំនួន ៣១គ្រឿង និងស្លាកលេខម៉ូតូចំនួន ១១២សន្លឹក ខណៈម្ចាស់ទីតាំងរត់គេចខ្លួន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក