ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រទេសអង់គ្លេសផ្តល់មូលនិធិបន្ថែម ៣,៨លានដុល្លារសម្រាប់បោសសម្អាតមីននៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអង់គ្លេស នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសផ្តល់មូលនិធិបន្ថែមចំនួន ៣,៨លានដុល្លារដើម្បីជួយបោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យដែលពាក់ព័ន្ធក្នុងប្រទេសចំនួន៨ រួមមាន កម្ពុជា អង់ហ្គោឡា អេត្យូពី ឡាវ មីយ៉ាន់ម៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងហ្ស៊ីមបាវ៉េ។

មូលនិធិ ៣,៨លានដុល្លារនេះ រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ជូនតាមរយៈអង្គការ Mine Advisory Group (MAG) និងThe HALO Trust (HALO)។

មូលនិធិនេះត្រូវបានផ្តល់ជូនបន្ទាប់ពីមូលនិធីដែលបានប្រកាសកាលពីឆ្នាំមុនសម្រាប់គម្រោងនៅអ៊ុយក្រែន និងអាហ្វហ្គានីស្ថាន ហើយនឹងគាំទ្រមនុស្សជាង៥ម៉ឺននាក់នៅទូទាំង ១០ប្រទេស។

តាមរយៈមូលនិធិនេះ រំពឹងថាផ្ទៃដីជិត ១៧លានម៉ែត្រការ៉េនឹងត្រូវបានដោះលែងពីមីនក្នុងប្រទេសទាំង១០នោះ។ ជាពិសេសមូលនិធិនេះនឹងបានទៅដល់មនុស្សជាងកន្លះលាននាក់ ជាមួយនឹងវគ្គអប់រំដោយផ្ទាល់ពីហានិភ័យនៃគ្រាប់រំសេវផ្ទះ។

ជាមួយគ្នានេះការផ្ដល់មូលនិធិបន្តសម្រាប់បោសសម្អាតមីនក៏នឹងបង្កើតឱកាសថ្មីសម្រាប់ស្ត្រីនៅក្នុងប្រទេសដូចជា អង់ហ្គោឡា កម្ពុជា និងឡាវ តាមរយៈការបង្កើនការងារនិងការអភិវឌ្ឍអាជីពក្នុងការដោះមីន រួមជាមួយនឹងការវិនិយោគជាបន្តបន្ទាប់ក្នុងការបណ្តុះបណ្តាលបុគ្គលិក។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams បានលើកឡើងថា អស់រយៈពេលជាង៣០ឆ្នាំមកហើយ ដែលអង់គ្លេសបានផ្តល់មូលនិធិក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាវីរភាពនៃអ្នកដោះមីនកម្ពុជា និងអន្តរជាតិក្នុងការបោសសម្អាតមីន សម្រាប់ការប្រើប្រាស់ដីប្រកបដោយផលិតភាព ការពារសហគមន៍ និងជួយសង្គ្រោះជីវិតបុគ្គល។

លោកថ្លែងដូច្នេះថា៖ «ខ្ញុំរីករាយដែលចក្រភពអង់គ្លេសនឹងផ្តល់មូលនិធិបន្ថែមចំនួន៣,៨លានដុល្លារអាមេរិក នៅពីក្រោយគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។

នាយកប្រតិបត្តិនៃអង្គការ MAG លោក Darren Cormack មានប្រសាសន៍ថា មូលនិធិនេះជាជំនួយដ៏សំខាន់សម្រាប់ជួយដល់ប្រទេសដែលរងគ្រោះថ្នាក់ដោយសារជម្លោះសង្គ្រាម ហើយបន្តឆក់យកជីវិតមនុស្សអស់រយៈពេលយូរបន្តបន្ទាប់ ក្រោយពីការប្រយុទ្ធបានបញ្ចប់។

នាយកប្រតិបត្តិនៃអង្គការ HALO លោក James Cowan ក៏បានលើកឡើងដែរថា អង្គការនឹងបន្តការងារសង្គ្រោះជីវិតមនុស្សជាមួយអង្គការ MAG និងដៃគូផ្សេងទៀតនៅក្នុងវិស័យនេះរហូតដល់ឱ្យអស់មីន និងមីនចុងក្រោយត្រូវបានកម្ទេចចោល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក