ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយករដ្ឋមន្ត្រីលើកឡើងពីបំណងក្នុងការរៀបចំមន្ត្រីកិច្ចសន្យាជំនាញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីបំណងក្នុងការរៀបចំមន្ត្រីកិច្ចសន្យាជំនាញដើម្បីជួយទៅដល់ក្រសួងស្ថាប័នជាតិ។

សម្ដេចថាការធ្វើបែបនេះគឺដើម្បីធានាពីធនធានមនុស្សដែលអាចជួយក្នុងស្ថាប័នសាធារណៈរបស់រដ្ឋបាន។

បើតាមសម្ដេចធិបតី មន្ត្រីកិច្ចសន្យាជំនាញគឺជាមន្ត្រីដែលមិនមែនជាក្របខណ្ឌរដ្ឋ ក៏ប៉ុន្តែជាមន្ត្រីដែលមានជំនាញ ឬក៏ជាមន្ត្រីដែលចូលនិវត្តន៍តែមានលទ្ធភាពក្នុងការបំពេញការងារបាន។

សម្ដេចថ្លែងបែបនេះក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកោះពេជ្រ រាជធានីភ្នំពេញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក