ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្នងការភ្នំពេញ៖ ការដឹកភ្ញៀវធ្វើដំណើរចល័តពិសារស្រាបៀរតាមផ្លូវសាធារណៈអាចបង្កគ្រោះថ្នាក់បាន

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញបានលើកឡើងថា ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈដែលមានការចាក់ចម្រៀង ច្រៀងរាំគងរំពងនិងពិសាស្រាបៀរតាមផ្លូវសាធារណៈគឺមានហានិភ័យអាចបង្កបញ្ហាគ្រោះដោយប្រការណាមួយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើកឡើងដូចនេះបន្ទាប់ពីសាធារណជនសម្តែងការមិនពេញចិត្ត លើពីករណីការហាមឃាត់ អ្នកបើកបររថយន្តកែច្នៃអគ្គិសនីចល័តតាមដងផ្លូវសាធារណៈនៅភ្នំពេញ ដឹកភ្ញៀវចាក់ចម្រៀងច្រៀងរាំ និងពិសាស្រាបៀរតាមទីសាធារណៈ។

ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការប្រកបមុខរបរធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដោយស្របច្បាប់ពិតជាមានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការប្រកបមុខរបរដើម្បីបង្កើនជីវភាពនិងទាក់ទាញទេសចរណ៍។

ស្នងការបញ្ជាក់ទៀតថា ក្នុងករណីរាល់រថយន្តដែលធ្វើដំណើរតាមដងផ្លូវ គឺដែលមានការប្រើប្រាស់មធ្យោបាយជាពិសេសរថយន្តត្រូវតែមានការបញ្ជាក់ពីលក្ខណៈបច្ចេកទេសត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការបង់ពន្ធផ្លូវ ផ្លាកលេខនិងល្បឿន។

ដោយឡែក ច្បាប់បានអនុញ្ញាតទៅលើសហគ្រាស (បៀរហ្គាដែន បារ) គឺអនុញ្ញាតធ្វើអាជីវកម្មនៅតំបន់អចល័ត ដែលជាទីតាំងប្រភេទអាជីវកម្មបើកភោជនីយដ្ឋាននៅក្នុងកន្លែងទេសសចរណ៍ដើរកម្សាន្តស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបំភ្លឺទៀតថា ការដឹកភ្ញៀវធ្វើដំណើរចល័តតាមដងផ្លូវសាធារណៈដែលមានការចាក់ចម្រៀង ច្រៀងរាំ និងពិសាស្រាបៀរបែបនេះ ជាកាយវិកាមិនសមរម្យបង្កភាពរញ៉េរញ៉ៃនិងជាគំរូមិនល្អនៅក្នុងសង្គម។

ស្នងការថា៖ «ការដឹកភ្ញៀវបម្រើសេវាស្រាបៀរជូនដល់ភ្ញៀវចំពោះមធ្យោបាយកែច្នៃខុសលក្ខណៈបច្ចេកទេសប្រសិនបើស្រវឹងខ្វះការប្រុងប្រយ័ត្ន ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុណាមួយពេលធ្វើដំណើរលើដងផ្លូវថាតើអាចធានាសុវត្ថិភាពដល់ភ្ញៀវបានទេ»។

ការបំភ្លឺពីស្នងការនគរបាលភ្នំពេញបន្ថែមថា ការពិសាស្រាបៀរ ច្រៀងរាំ នៅទីសាធារណៈ តាមរយៈធ្វើដំណើរចល័តលើដងផ្លូវបែបនេះជាការជំរុញឱ្យអ្នកដទៃនាំគ្នាធ្វើសកម្មភាពតតាមគ្នាបង្កប៉ះពាល់សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលសមត្ថកិច្ចកំពុងពង្រឹងអនុវត្តវិធានការបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍តាមរយៈការត្រួតពិនិត្យគ្រឿងស្រវឹងតាមដងផ្លូវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក