ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការវិនិយោគលើសំណល់ប្លាស្ទិក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត គាំទ្រចំពោះសកម្មភាពវិនិយោគទាំងឡាយណា ដែលបានគិតគូរដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានជាធំ ហើយជាពិសេសគិតគូរដល់ផលប៉ះពាល់នៃបរិស្ថាន។

លោក អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត ដែលមាន លោកស្រី លី ហុងឡានដេបូរា អាន់នី តំណាងក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការវិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឱ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០ភាគរយ នាពេលថ្មីៗនេះ តាមរយៈយុទ្ធនាការដែលមានសិស្សានុសិស្ស កម្មករ កម្មការនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន បានចូលរួមជាច្រើនលាននាក់ ស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន។

លោកស្រី លី ហុងឡានដេបូរា បានសំដែងការចាប់អារម្មណ៍ខ្ពស់ ចំពោះឱកាសវិនិយោគលើការកែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីបានចូលរួមចំណែក ជាមួយក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយចំនួនសំណល់ប្លាស្ទិក ពីអាជីវកម្ម និងអ្នកប្រើប្រាស់ និង បានបង្ហាញជូនដំណើរការផលិតកម្ម ដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋផងដែរ។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រចំពោះសកម្មភាពវិនិយោគទាំងឡាយណា រួមចំណែក ក្នុងការធ្វើឱ្យសហគមន៍ និងប្រជាពលរដ្ឋមានភាពជាម្ចាស់ ឯករាជ្យភាព គិតគូរដល់ផលប៉ះពាល់បរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១។

លោកបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១ ក៏មានការផ្តោតការយកចិត្តទុកលើការកាត់បន្ថយការបំពុលបរិស្ថាន ដោយបន្តពង្រឹងការគ្រប់គ្រង សំណល់ទីប្រជុំជន ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ការត្រួតពិនិត្យការបំពុលទឹក ខ្យល់ និងសំឡេងព្រមទាំងបន្តជំរុញថាមពលស្អាត ប្រសិទ្ធភាពថាមពល ការអនុវត្តកសិកម្មវៃឆ្លាត ធន់នឹងការប្រេប្រួលអាកាសធាតុ ការដឹកជញ្ជូនបៃតង ដំណើរការឧស្សាហកម្មស្អាត ការអនុវត្តសេដ្ឋកិច្ចចក្រា យន្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន វិញ្ញាបនកម្មបៃតង និងការប្រតិបត្តិមេត្រីភាពបរិស្ថាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក