ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីបរិស្ថាន៖ ជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានថ្លែងសរសើរ និងលើកទឹកចិត្តចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជារៀងរាល់ថ្ងៃ ខណៈជោគជ័យក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិកបានមកពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាជិត ៥លាននាក់។

ការថ្លែងឡើងរបស់លោក អ៊ាង សុផល្លែត នេះ គឺឆ្លើយតបនឹងការជជែកពិភាក្សាជាមួយលោក អាឡិន បូមិន (Alan Bowman) អគ្គនាយកអាស៊ីអាគ្នេយ៍នៃកិច្ចការសកលប្រទេសកាណាដា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

លោក អាឡិន បូមិន (Alan Bowman) បានកោតសរសើរចំពោះកម្ពុជាថា មានការអភិវឌ្ឍលឿនគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះ លោកក៏ចង់ស្វែងយល់បន្ថែមអំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យបរិស្ថានតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកលើគោក និងការកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងទឹកទន្លេ ហើយស្របជាមួយគ្នានេះ លោកអាឡិន បូមិន (Alan Bowman) ក៏ធ្លាប់បានរួមចំណែកក្នុងការសំអាតការបំពុលនៅក្នុងសមុទ្រផងដែរ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកអាឡិន បូមិន (Alan Bowman) និងប្រជាពលរដ្ឋប្រទេសកាណាដាទាំងអស់ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកក្នុងវិស័យបរិស្ថានរបស់កម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នា។

លោកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញអំពីភាពសាមគ្គីភាពរវាងប្រទេសអភិវឌ្ឍន៍ (អឺរ៉ុប) និងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ានដូចជាកម្ពុជា ឱ្យឈានទៅរួមចំណែកក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពស្អាត ភាពបៃតង និងចីរភាពដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងវិស័យបរិស្ថាន គឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។

រដ្ឋមន្រ្តីបរិស្ថាន បន្ថែមថាកម្ពុជានឹងរួមចំណែក ហើយបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយនូវវប្បធម៌ស្អាតជាមួយប្រទេសជិតខាង ដែលមានរួមមានថៃ វៀតណាម និងប្រទេសឡាវ ហើយឆាប់ៗខាងមុខនេះ កម្ពុជា និងឡាវនឹងមានចុះអនុស្សរណៈយោគយល់ MoU រួមគ្នាដើម្បីភាពស្អាត ជាពិសេសគឺការសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ ដែលមានត្រីជាប្រភពប្រូតេអ៉ីន ដែលទ្រទ្រង់ជីវិតប្រជាជននៃប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការប៉ាន់ប្រមាណលើចំនួននេះ ដែលប្រជាពលរដ្ឋម្នាក់អាចប្រើថង់ប្លាស្ទិកចន្លោះពី ២ទៅ ៤ថង់ក្នុងមួយថ្ងៃ ហើយបើប្រជាពលរដ្ឋម្នាក់ឈប់ប្រើថង់ប្លាស្ទិក ១ថ្ងៃ ដែលមានចំនួន ៤ថង់នោះ ក្នុង ១ថ្ងៃកម្ពុជាបានកាត់បន្ថយចំនួនថង់ប្លាស្ទិកជិត ២០លានថង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក