ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ការបង្កើនគុណភាពនៃធនធានមនុស្សកម្ពុជាដោយថាវានឹងទាក់ទាញអ្នកវិនិយោគ និងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន។
ថ្លៃនៅក្នុងពិធីបិទសន្និបាតឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្ត នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចអធិបតីបានលើកឡើងថាប្រទេសកម្ពុជាតូចប្រជាជនមានតិច ដូច្នេះការពង្រឹងគុណភាពរបស់ប្រជាជនគឺជារឿងដែលសំខាន់។
សម្ដេចថា រាជរដ្ឋាភិបាលមិនមានថវិកាចែកប្រជាពលរដ្ឋទេតែអ្វីដែលអាចផ្ដល់បានគឺបង្កើតការងារជូនប្រជាពលរដ្ឋ ដោយដាក់មុខព្រួញលើការយកចិត្តទុកដាក់សហគ្រាសធុនតូច និងមធ្យម។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ដើម្បីឱ្យសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ»។
បើតាមសម្តេចធិបតី ប្រសិនជាប្រទេសកម្ពុជាអាចរួមគ្នាជាពិសេសរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល វានឹងក្លាយទៅជាកម្លាំងធំ និងផ្ដល់ប្រយោជន៍ជាច្រើនដល់ពលរដ្ឋ៕











