ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឥណ្ឌា សហការគ្នាធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែម

ភ្នំពេញ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជាដើម្បីពិនិត្យពិភាក្សាលើការជំរុញនីតិវិធីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោក ស៊ុន ចាន់ថុល និង លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា សម្ដែងការគួរសម និងពិភាក្សាការងារនេះ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមករវាងប្រទេសទាំងពីរ ពិសេសការគាំទ្ររបស់ឥណ្ឌាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ស៊ុន ចាន់ថុល បានស្នើសុំការសហការស្របសម្រួលពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ដើម្បីអាចឱ្យគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅប្រទេសឥណ្ឌា ជួបពិភាក្សាការងារនិងបង្ហាញពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនឥណ្ឌាគួរជ្រើសរើសយកកម្ពុជាជាទីតាំងវិនិយោគរបស់ខ្លួន។

បន្ថែមពីនេះផងដែរ លោកក៏បានលើកឡើងអំពី ផែនការមេរបស់កម្ពុជាដែលមានសក្ដានុពលសម្រាប់វិនិយោគិនឥណ្ឌាអាចពិនិត្យលទ្ធភាពជ្រើសរើសគម្រោងវិនិយោគរបស់ខ្លួន ចេញពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” ដែលជាផែនការមេថ្នាក់ជាតិ មានគម្រោងចំនួន ១៧៤គម្រោង ប្រមូលផ្ដុំដោយផែនការមេចំនួន៧ សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ។

ជាមួយគ្នានេះដែរ ក្រោយសង្កេតឃើញមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា រហូតសម្រេចដល់មានរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-អង់គ្លេស គឺជាទឡ្ហីករជំរុញឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា បង្ហាញចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យា ជាស្នូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក