វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

តស់ចូលរួមទស្សនា ក្បួនដង្ហែតុក្កតាយក្ស នៅក្រុងសៀមរាបចុងសប្តាហ៍នេះ

សៀមរាប៖ ក្បួនដង្ហែតុក្កតាយក្ស នឹងត្រឡប់មកវិញនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដង្ហែពីចាប់ពីម៉ោង ៦:៣០នាទីល្ងាច នៅវត្តដំណាក់ ដោយដង្ហែតាមផ្លូវដងស្ទឹងសៀមរាប។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអំពាវនាវដល់ពលរដ្ឋអញ្ជើញចូលរួមទាំងអស់គ្នាដើម្បីទទួលបានទស្សនីយភាពដ៏កម្រ និងអស្ចារ្យមួយនេះ ដែលមួយឆ្នាំមានតែម្តង នៅក្រុងសៀមរាប។

តុក្កតាយក្សទាំងអស់គឺជាស្នាដៃរបស់វិចិត្រករ និងកុមារពីបណ្តាអង្គការ ក្រោមការផ្តួចផ្តើមរបស់គម្រោង Giant Puppet Project Siem Reap ។

កន្លងមកក្បួនដង្ហែតុក្កតាយក្សនេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់ ដែលកម្មវិធីនេះធ្វើឡើងដើម្បីលើកស្ទួវិស័យសិល្បៈ ទេសចរណ៍ អប់រំ វប្បធម៌ និងបរិស្ថាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក