ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឆ្នាំ២០២៣ អាជ្ញាធរឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ២ម៉ឺននាក់ និងរឹបអូសបានគ្រឿងញៀនជិត ៣តោន

ភ្នំពេញ៖ នៅឆ្នាំ២០២៣ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨ ០៦៣ករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនចំនួន ២០ ០០២នាក់ រឹបអូសបានគ្រឿងញៀន ២ ៩៨៨គីឡូក្រាម និងសារធាតុផ្សំគ្រឿងញៀន ១ ៤៩៦គីឡូក្រាម។ ជាមួយគ្នានេះ ដុតបំផ្លាញគ្រឿងញៀនចោល ជាង ៣៤៧តោន។

នេះបើតាមរបាយការណ៍ដែលឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំឲងគ្រឿងញៀន សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្រ្តីបន្ថែមថា ឆ្នាំ២០២៣ មានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ២៣ ០៤៦នាក់ បានទទួលការព្យាបាល ដោយក្នុងនោះមានចំនួន ១២ ៣១១នាក់ បានធ្វើសមាហរណកម្មចូលក្នុងសង្គមឡើងវិញ។

បើតាមប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទោះបីមានការបង្រ្កាប និងទប់ស្កាត់យ៉ាងម៉ត់ចត់ តែលំហូរចូលគ្រឿងញៀននៅតែមានការកើនឡើងដោយសារតែទីតាំងភូមិសាស្ត្រកម្ពុជាស្តិតក្នុងព្រំដែនត្រីកោណមាស ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែនមានលក្ខណៈស្មុគស្មាញ កង្វះឧបករណ៍បច្ចេកទេសឆែកឆេរ និងត្រួតពិនិត្យ។

ឧបនាយករដ្ឋមន្ត្រីបន្តថា ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនក្នុងសហគមន៍ បន្តរាលដាលដល់ជនបទ នៅតែបន្តកើតមានដែលបញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតពីគណៈប្រជាការឯកភាព អាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ក្រោមជាតិ ក្នុងការពង្រឹង និងលុបបំបាត់ការចែកចាយគ្រឿងញៀន។

ជាមួយគ្នានេះ បើទោះបីអ្នកញៀនគ្រឿងញៀនទទួលបានការបន្សាប ប៉ុន្តែក៏នៅមានអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ទៀតដែលមិនទាន់ទទួលបានការព្យាបាលត្រឹមត្រូវនោះទេដោយសារតែខ្វះមជ្ឈមណ្ឌលស្ដារនីតិសម្បទាដែលមានគុណភាព និងស្តង់ដារត្រឹមត្រូវ ខ្វះការសហការពីអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលក្នុងការបញ្ជូនអ្នកញៀនមកទទួលការព្យាបាល។

សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ទៀតថា កន្លងទៅករណីគ្រឿងញៀនភាគច្រើនជាករណីនាំចូល ប៉ុន្តែរយៈពេលចុងក្រោយនេះបង្រ្កាបបានភាគច្រើនជាគ្រឿងញៀនដែលលបលាក់កែច្នៃក្នុងទ្រង់ទ្រាយតូចធំ ដោយឧក្រិដ្ឋជនបានយកសារធាតុគីមីផ្សំដែលនាំចូលស្របច្បាប់មកកែច្នៃទៅជាគ្រឿងញៀនដែលជាហេតុធ្វើឱ្យតម្លៃគ្រឿងញៀនថោកជាងមុន ហើយអំណោយផលក្នុងការចែកចាយក្នុងសហគមន៍កាន់តែច្រើន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក