ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ផ្ញើសារអបអរសាទរលោក ហ៊ុន ម៉ានី ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះលោក ហ៊ុន ម៉ានី ដែលត្រូវបានសមាជិកសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា ឧបនាយករដ្ឋមន្ត្រី ថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ឯម ច័ន្ទមករា លើកឡើងថា តាមរយៈគុណបំណាច់ក្នុងកិច្ចការងាររបស់លោក ហ៊ុន ម៉ានី កន្លងមក និងបច្ចុប្បន្នដែលបានចូលរួមជួយដល់យុវជនកម្ពុជាឱ្យមានការរីកចម្រើន ព្រមទាំងបានលះបង់កម្លាំងកាយចិត្តជាច្រើនចំពោះជាតិមាតុភូមិ សាសនា និងព្រះមហាក្សត្រ គឺលោកពិតជាស័ក្កិសមនឹងទទួលងារជា «ឧបនាយករដ្ឋមន្ត្រី» នេះ។

លោកថា៖ «ខ្ញុំកត់សម្គាល់ថាឯកឧត្តមបានចូលរួមជាច្រើនដល់យុវជនកម្ពុជា ជួយដល់ជាតិ និងជាអ្នកដើរតាមដ៏ស្មោះស្ម័គ្រចំពោះព្រះមហាក្សត្រផងដែរ។ ខ្ញុំសូមថ្លែងអំណរសាទរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី»។

គួរឱ្យដឹងផងដែរថាសភាកម្ពុជាបានបើកកិច្ចប្រជុំវិសាមញ្ញនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ជា «ឧបនាយករដ្ឋមន្ត្រី» ជាមួយលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសនៃរដ្ឋាភិបាលអាណត្តិទី៧ ក្នុងសំឡេង ១២០ លើ១២០សំឡេង។

ការបោះឆ្នោតប្រើសេចក្ដីទុកចិត្តបានធ្វើឲ្យលោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក