បាងកក៖ ក្នុងដំណើរចុះសួរសុខទុក្ខលោក ថាក់ ស៊ីន នៅទីក្រុងបាងកក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាប្រធានបក្សភឿថៃ និងជាកូនស្រីលោក ថាក់ ស៊ីន ទៅទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤-១៥ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងសំណេរលើហ្វេសប៊ុករបស់ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោបានសរសេរដូច្នេះថា៖«ដើម្បីពង្រឹងចំណងមិត្តភាពខ្ញុំបានអញ្ជើញអ៊ុងអុីងប្រធានគណបក្សភឿថៃទស្សនកិច្ចនៅកម្ពុជានៅថ្ងៃ១៤និង១៥មិនា២០២៤ខាងមុខ»។
អតីតនាយករដ្ឋមន្ត្រី២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ ដោយអតីតនាយករដ្ឋមន្ត្រីគ្រាន់តែរំលឹកអនុស្សារីយ៍រយៈពេល៣២ឆ្នាំនៃមិត្តភាពអ្នកទាំងពីរតាំងពីឆ្នាំ១៩៩២មក៕