ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្ដេចធិបតីមិនមានពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីនលាន ស៊ីធី នោះទេ

ភ្នំពេញ៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ពុំមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីនលាន ស៊ីធី និងសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធ៌មរបស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។

សេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា ដោយថា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅពីក្រោយក្រុមហ៊ុនរបស់ឧកញ៉ាស្រីរូបនេះ គឺបានធ្វើឱ្យសាធារណជនភាន់ច្រឡំនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពស្អាតស្អំ របស់សម្ដេចនាយករដ្ឋមន្ត្រី។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់ ឧកញ៉ា ឡេង ចាន់ណា និងថាសម្ដេចមិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយព្រមទាំងជំរុញឱ្យមានវិធានការផ្លូវច្បាប់លើអ្នកយកឈ្មោះសម្ដេចទៅពាក់ព័ន្ធផងដែរ។

ទាក់ទងនឹងករណីនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឧកញ៉ា ឡេង ចាន់ណា ក៏បានចេញលិខិតសារភាពកំហុស និងសូមអភ័យទោសពីសម្តេចធិបតីចំពោះការលើកឡើងថា សម្តេចធិបតី ជាអ្នកបង្កើតសមាគមពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងបានបង្ហាញការសោកស្ដាយផងដែរ។

ក្នុងលិខិតនោះបានបញ្ជាក់ថា៖ «នាងខ្ញុំពិតជាមានការសោកស្ដាយបំផុតចំពោះទង្វើដ៏ល្ងង់ខ្លៅរបស់នាងខ្ញុំនេះ នាងខ្ញុំសូមគោរពសូមអភ័យទោសពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកន្លងមកនេះ នាងខ្ញុំបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្ដីថ្លៃថ្នូដ៏ថ្លៃថ្លារបស់សម្ដេច»

គួរឱ្យដឹងផងដែរថានៅសប្ដាហ៍មុនពលរដ្ឋជាង ១០០នាក់ដែលរស់នៅក្នុងខេត្តសៀមរាប បានផ្ទុះការតវ៉ានៅមុខក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ទាមទារឱ្យក្រុមហ៊ុនចេញមុខដោះស្រាយសងលុយពួកគាត់វិញ ដែលជាលុយពួកគាត់បានខ្ចីពីធនាគារមកដាក់លុយឱ្យក្រុមហ៊ុននេះ ដើម្បីចង់បានការប្រាក់ខ្ពស់ក្នុងការលក់ផ្ទះល្វែងស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក