ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

វិបត្តិនៅហ្គាហ្សា និងសង្គ្រាមនៅអ៊ុយក្រែន គឺជាប្រធានបទដ៏សំខាន់ក្នុងវេទិកាកិច្ចប្រជុំ G20

អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេស G20 បានមកជួបជុំគ្នាក្នុងកិច្ចប្រជុំរយៈពេល ២ថ្ងៃ ដែលធ្វើឡើងនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃពុធនេះ ដែលផ្តោតលើប្រធានបទសកលជាច្រើនរួមទាំងបញ្ហាជម្លោះនៅតំបន់ហ្គាហ្សា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ត្រូវបានរំពឹងថានឹងមានវត្តមាននៅកិច្ចប្រជុំ G20 ឆ្នាំនេះ ខណៈលោក Wang Yi ទំនងជានឹងគ្មានវត្តមានឡើយ។ 

ស្របពេលដែលពិភពលោកកំពុងរ៉ាំរ៉ៃទៅដោយសង្គ្រាម និងការបែកបាក់ ប្រេស៊ីលដែលទើបតែទទួលបានតំណែងជាប្រធាន G20 បន្តវេនពីឥណ្ឌាកាលពីខែធ្នូ បានបង្ហាញក្តីសង្ឃឹមចំពោះសកម្មភាពដែលលោកប្រធានាធិបតី Luiz Inacio Lula da Silva ហៅថា "ជាវេទិកាដែលមានសមត្ថភាពអស្ចារ្យបំផុត និងមានឥទ្ធិពលវិជ្ជមានលើបញ្ហាប្រឈមសំខាន់ៗជាអន្តរជាតិ"។ យ៉ាងណាមិញ​ វេទិកា G20 ឆ្នាំ២០២៤ កំពុងត្រូវបានគេយកមកប្រើប្រាស់ក្នុងរូបភាពជាការវែកញែកចំពោះសកម្មភាពអវិជ្ជមានធំៗលើពិភពលោកទៅវិញ។

គួររំឮកថា ថ្មីៗនេះសេចក្ដីសម្រេចមួយរបស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់ត្រូវបានបោះឆ្នោតអនុប្បវាទ (Veto) ដោយសហរដ្ឋអាមេរិក ខណៈអាមេរិកផ្ទាល់បានអះអាងថាសេចក្ដីសម្រេចនេះនឹងជះឥទ្ធិពលមិនល្អដល់ការចរចារបស់ភាគីដែលកំពុងធ្វើ ក៏ដូចជាប៉ះពាល់ដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតក្នុងដៃនៃក្រុមហាម៉ាស។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកនៃបណ្ដាប្រទេស G20 ក៏កំពុងត្រូវបានបែងចែកជាក្រុមផងដែរ ពោលគឺរុស្សី​ដែលកំពុងមានទំនាក់ទំនងល្អប្រសើរជាមួយឥណ្ឌា និងប្រេស៊ីល ខណៈប្រទេសជាសមាជិកមួយចំនួនទៀតដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកជាដើម គឺជាសម្ព័ន្ធមិត្តយ៉ាងស្អិតរមួតជាមួយអ៊ុយក្រែន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក