Heung-min Son ចេញមុខសុំទោសទៅកាន់អ្នកគាំទ្រផ្ទាល់ចំពោះការប៉ះទង្គិចជាមួយមិត្តរួមជាតិ Lee Kang-in
កីឡា៖ នៅថ្ងៃពុធនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងជាសមាជិកនៃក្រុម Tottenham Hotspur កីឡាករ Heung-min Son ចំពោះការប៉ះទង្គិចពាក្យសំដីដែលកើតមានឡើងជាមួយមិត្តរួមជាតិ Lee Kang-in អំឡុងការប្រកួតពាន AFC Asian Cup ថ្មីៗនេះ និងបានស្នើសុំទៅកាន់អ្នកគាំទ្រឱ្យអភ័យទោសចំពោះពួកខ្លួនទាំងពីរនាក់ផង។
គួររំឮកថា កូរ៉េខាងត្បូងបានធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣ នៅទឹកដីកាតា ដោយបរាជ័យទល់នឹងក្រុមជម្រើសជាតិហ្សកដានីក្នុងលទ្ធផល ២-០ ហើយក្រោយមកក៏មានព័ត៌មានថា Heung-min Son របស់ Tottenham Hotspur បានប៉ះទង្គិចពាក្យសំដីជាមួយមិត្តរួមក្រុម Lee Kang-in ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៃ Paris Saint-Germain។
កីឡាករទាំងពីរបានចេញសាររួមគ្នាមួយនៅលើបណ្ដាញសង្គមនៅថ្ងៃពុធ អមដោយរូបភាពពួកគេទាំងពីរនាក់ញញឹម និងកៀកស្មាគ្នាទៅវិញទៅមក។ ក្នុងនោះផងដែរក៏មានព័ត៌៌មានចុះផ្សាយថា ខ្សែបម្រើ Lee Kang-in បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីសុំទោស Son ដោយផ្ទាល់ផងដែរ៕