ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចធិបតីបញ្ជាក់ជាថ្មីថា មិនអនុញ្ញាតឱ្យមានការដាំដុះកញ្ឆានៅកម្ពុជាទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ដរាបណាសម្តេចនៅជានាយករដ្ឋមន្រ្តី នោះមិនមានការអនុញ្ញាតឱ្យដាំកញ្ឆានៅកម្ពុជានោះឡើយ។

សម្តេចធិបតីថ្លែងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតីលើកឡើងថា មានវិនិយោគិនចង់សុំច្បាប់វិនិយោគដាំកញ្ឆានៅកម្ពុជា ក្រោមហេតុផលថាបម្រើឱ្យវិស័យសុខាភិបាល ខណៈប្រទេសផ្សេងបានអនុញ្ញាតឱ្យមានការដាំដុះ ប៉ុន្តែនៅកម្ពុជាគឺសម្តេចមិនអនុញ្ញាតនោះទេ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្រ្តី ច្បាប់នេះ (ដាំកញ្ឆា) ខ្ញុំអត់ឯកភាពនោះទេ»។

ទន្ទឹមនោះ សម្តេចក៏បានផ្តាំទៅដល់វិនិយោគិនបរទេស ដែលមានបំណងចង់មកសុំដាក់ទុនវិនិយោគដាំកញ្ឆានៅកម្ពុជា មិនចាំបាច់ចំណាយពេលធ្វើដំណើរមកកម្ពុជានោះទេ ព្រោះដាច់ខាតគឺមិនអនុញ្ញាតឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក