ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សធំៗទាំងពីររបស់ប៉ាគីស្ថានឈានដល់ការព្រមព្រៀងរួមគ្នាឯកភាពបង្កើតរដ្ឋាភិបាលថ្មី

ប៉ាគីស្ថាន៖ គណបក្សនយោបាយធំៗពីររបស់ប៉ាគីស្ថានបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាផ្លូវការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដែលជាការបញ្ចប់ការចរចាដ៏តឹងតែងដែលបានអូសបន្លាយពេលជាង ១០ថ្ងៃ  ក្រោយលទ្ធផលបោះឆ្នោតជាតិផ្លូវការរបស់ប៉ាគីស្ថាន ពុំមានគណបក្សណាមួយដែលទទួលបានសំឡេងភាគច្រើនដាច់ខាតសម្រាប់បង្កើតរដ្ឋាភិបាលថ្មី។ 

កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនប៉ាគីស្ថាន (PPP) របស់លោក Bhutto Zardari និងគណបក្សសម្ព័ន្ធ Muslim-Nawaz (PML-N) របស់នាយករដ្ឋមន្ត្រី ៣អាណត្តិ លោក Nawaz Sharif បានឈានដល់ការឯកភាពគ្នា និងបញ្ចប់ភាពជាប់គាំងនៃការបង្កើតរដ្ឋាភិបាលថ្មី ពោលគឺចាប់តាំងពីក្រោយការបោះឆ្នោតជាតិនៅថ្ងៃទី៨ ខែកុម្ភៈ ដែលបណ្ដាលឱ្យសភាជាតិប៉ាគីស្ថានក៏ជាប់គាំងផងដែរ។ 

លោក Bhutto Zardari បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញនារដ្ឋធានី Islamabad ថាអតីតនាយករដ្ឋមន្ត្រី Shehbaz Sharif ដែលមានវត្តមាននៅក្បែរគ្នានោះ នឹងក្លាយជាបេក្ខភាពឈរឈ្មោះសម្រាប់ការប្រជែងតំណែងនាយករដ្ឋមន្ត្រីតំណាងឱ្យរដ្ឋាភិបាលចម្រុះរបស់លោក។ លោកបន្ថែមថា ដោយឡែកចំពោះឪពុករបស់លោក Bhutto ​គឺលោក Asif Ali Zardari នឹង​ក្លាយ​ជា​បេក្ខភាព​របស់សម្ព័ន្ធភាពដើម្បីប្រជែងតំណែង​ប្រធានាធិបតីផងដែរ។

ដោយឡែក លោក Shehbaz Sharif ដែលជាប្អូនប្រុសលោក Nawaz Sharif បានថ្លែងថា គណបក្សទាំងពីរមានសំឡេងគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីគណបក្សតូចៗផ្សេងទៀតផងដែរ។ គួរឱ្យដឹងថា គណបក្សសម្ព័ន្ធម៉ូស្លីម Muslim-Nawaz (PML-N) ទទួលបានសំឡេងគាំទ្រស្មើនឹង ៧៩អាសនៈ ខណៈគណបក្សប្រជាជនប៉ាគីស្ថានទទួលបានសំឡេងគាំទ្រ ៥៤អាសនៈ ដែលបូកចូលគ្នាសរុបមានចំនួន ១៣៣ អាសនៈ ដែលគ្រប់គ្រាន់ល្មមក្នុងការបង្កើតរដ្ឋាភិបាល ខណៈដែលសភាប៉ាគីស្ថានមានអាសនៈសរុបរួមចំនួន ២៦៤អាសនៈ។ 

កន្លងមក ការពន្យារពេលសម្រាប់ការបង្កើតរដ្ឋាភិបាលនៃប្រទេសដែលមានប្រជាជនប្រមាណជា ២៤១លាននាក់នេះ បានបង្កជាការព្រួយបារម្ភ ខណៈដែលប្រទេសប៉ាគីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដែលមានកំណើនយឺត និងអតិផរណាក្នុងកម្រិតគួរឱ្យព្រួយបារម្ភ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក