ភ្នំពេញ៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរចេញពីរាជធានីភ្នំពេញនៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃពុធ ទី២១ ខែកុម្ភៈនេះ ដើម្បីទៅទីក្រុងបាងកក ប្រទេសថៃ ក្នុងដំណើរកម្សាន្តជាលក្ខណៈឯកជន ទៅសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃលើកលែងទោសនាពេលថ្មីៗនេះ។
សម្ដេចតេជោបានបង្ហោះលើបណ្ដាញសង្គមសម្ដេចនៅព្រឹកនេះថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំគឺ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»៕