ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: លោក ហ៊ុន ម៉ានី ត្រូវបានសភាទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងជា «ឧបនាយករដ្ឋមន្ត្រី» ហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ការបោះឆ្នោតប្រើសេចក្ដីទុកចិត្តនេះគឺតាមរយៈការស្នើសុំពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឲ្យលោក ហ៊ុន ម៉ានី ក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។

លោក ហ៊ុន ម៉ានី ត្រូវបានសមាជិកសភាចំនួន១២០រូបលើ១២០ដែលមានវត្តមាន បោះឆ្នោតយល់ព្រមផ្ដល់សេចក្ដីទុកចិត្ត។

ក្រៅពីលោក ហ៊ុន ម៉ានី ក៏មានលោក ស្រី ថាមរុង្គ និងលោក ប៉ែន វិបុល ក៏ត្រូវបានសភាផ្ដល់សេចក្ដីទុកចិត្តតែងតាំងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក