ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធនេះ នៅឯគេហដ្ឋានរបស់លោកនៅទីក្រុងបាងកក។
យោងតាមសារព័ត៌មាន Bangkok Post នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ថាក់ស៊ីន និងសម្តេចតេជោ ហ៊ុន សែន បានបង្កើតទំនាក់ទំនងមិត្តភាពដ៏រឹងមាំក្នុងរយៈពេលជាច្រើនឆ្នាំ ហើយសម្តេចតេជោនឹងចាកចេញពីកម្ពុជា ទៅទីក្រុងបាងកក ដើម្បីសួរសុខទុក្ខលោក ថាក់ស៊ីន បន្ទាប់ពីបន្ទាប់ពីត្រូវបានតុលាការថៃសម្រេចព្យួរទោស ឱ្យរស់នៅក្រៅឃុំ។
គួរឱ្យដឹងដែរថា លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពជាផ្លូវការ បន្ទាប់ពីបានអនុវត្តទោសពាក់កណ្តាលនៃទោសជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ដែលត្រូវបានកាត់បន្ថយពីប្រាំបីឆ្នាំ ក្រោមការលើកលែងទោសពីព្រះមហាក្សត្រថៃ ពីបទទំនាស់ផលប្រយោជន៍ និងការរំលោភបំពានអំណាចក្នុងពេលកាន់តំណែងមុនឆ្នាំ២០០៦៕