ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប៉ម Eiffel Tower ផ្អាកដំណើរការ ២ថ្ងៃជាប់ៗគ្នាដោយបុគ្គលិកប្រមូលផ្តុំគ្នាធ្វើបាតុកម្ម

បារាំង៖ ប៉មទួអេហ្វែល (The Eiffel Tower) ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរ​​បស់បារាំង និងពិភពលោក បានបន្តបិទទ្វារផ្អាកដំណើរការ ២ថ្ងៃជាប់ៗគ្នានៅថ្ងៃទី២០ ខែកុម្ភៈនេះ ខណៈដែលបុគ្គលិកកំពុងបន្តធ្វើកូដកម្ម។ នេះបើតាមតំណាងរបស់សហជីពបានប្រាប់មកកាន់អ្នកសារព័ត៌៌មាន។ 

គួរបញ្ជាក់ថា កូដកម្មបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដែលផ្តោតលើតម្លាភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្រុមហ៊ុនប្រតិបត្តិករនៃអគារ The Eiffel Tower ហៅកាត់ថា SETE បានប្រកាសជាមុនពីការរំខានដែលអាចកើតមាន សម្រាប់ភ្ញៀវទេសចរណ៍ដែលមានគម្រោងមកទស្សនាប៉មនេះនៅថ្ងៃអង្គារ។ SETE ក៏បានណែនាំឱ្យអ្នកដែលបានកក់សំបុត្រឱ្យត្រួតពិនិត្យការកក់ឡើងវិញមុននឹងមកកាន់ប៉ម ខណៈអ្នកទិញសំបុត្រតាមអនឡាញតម្រូវឱ្យពិនិត្យការកក់ឡើងវិញដូចគ្នា។ 

ការផ្អាកដំណើរការទីតាំងទេសចរណ៍នេះ គឺជាលើកទី២ហើយក្នុងពេលមិនដល់ពីរខែផង ខណៈដែលបុគ្គលិកបានប្រមូលផ្តុំតវ៉ាក្នុងហេតុផលដដែលគឺពាក់ព័ន្ធកត្តាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ប៉ម Eiffel Tower ដែលជាកន្លែងដ៏ល្បីល្បាញបំផុតរបស់ទីក្រុងប៉ារីស ដែលបានទាក់ទាញអ្នកទស្សនាប្រមាណជិតប្រាំពីរលាននាក់ក្នុងមួយឆ្នាំ ខណៈជាងបីភាគបួននៃភ្ញៀវដែលមកទស្សនាគឺជាជនបរទេស។

ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ចំនួនភ្ញៀវទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបិទ និងការរឹតបន្តឹងការធ្វើដំណើរ ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍បានកើនឡើងវិញដល់ ៥.៩លាននាក់កាលពីឆ្នាំ២០២២ ខណៈកាលពីឆ្នាំ២០២៣ បានទាក់ទាញអ្នកទេសចរណ៍បានដល់ចំនួន ៦.៣លាននាក់។ ដោយឡែក បើតាមការប៉ាន់ស្មាន ចំនួនភ្ញៀវទេសចរណ៍ទៅកាន់ទីក្រុងប៉ារីសនឹងកើនឡើងខ្លាំងបន្ថែមទៀតនៅរដូវក្តៅនេះ ខណៈដែលប្រទេសបារាំងទទួលធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០២៤៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក