
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគ កូវីដ-១៩ ចំនួន ៤៩៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៧៦ករណី ខណៈអ្នកជំងឺ ៥៧៥ នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ១៤ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៩,២៣១នាក់ ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៧៩២នាក់ ព្យាបាលជាសះស្បើយបានសរុបចំនួន ៨៥,០៨១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៤,១៦៩ករណី៕