ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីអ៊ុយក្រែនស្នើឱ្យមានការដាក់ទណ្ឌកម្មបន្ថែម ក្រោយមរណភាពរបស់មេដឹកនាំនិន្នាការប្រឆាំងរបស់រុស្សី

អ៊ុយក្រែន៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានជំរុញឱ្យសហភាពអឺរ៉ុប និងជប៉ុនរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីលើរុស្ស៊ី បន្ទាប់ពីរឿងរ៉ាវនៃការស្លាប់របស់មេដឹកនាំនិន្នាការប្រឆាំងរបស់រុស្ស៊ីគឺលោក Alexei Navalny។ ការលើកឡើងនៃមេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើឡើង បន្ទាប់ពីប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដូចជាអាល្លឺម៉ង់ លីទុយអានី និងស៊ុយអែតជាដើម បានស្នើឱ្យមានការដាក់ពិន័យជាក់លាក់ណាមួយជុំវិញការស្លាប់របស់លោក Navalny នៅក្នុងតំបន់អាណានិគមព្រហ្មទណ្ឌដាច់ស្រយាលមួយកន្លែងក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក៏បានព្រមានទីក្រុងម៉ូស្គូអំពីផលវិបាកដែលអាចប្រឈមផងដែរ។ 

លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែនបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងតូក្យូ ប្រទេសជប៉ុនថា៖ "យើងស្នើឱ្យអនុវត្តការដាក់ទណ្ឌកម្មនេះលើវិស័យសេដ្ឋកិច្ច និងក្នុងវិស័យនយោបាយលើបុគ្គលមួយចំនួនជាក់លាក់"។ លោក Shmyhal បានបន្ថែមថា ទីក្រុង Kyiv ក៏កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារលើការអនុម័តកញ្ចប់ជំនួយគាំទ្រផ្នែកយោធា សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ និងសព្វាវុធផ្សេងៗជាអាទិ៍។ លោក Shmyhal ថ្លែងថា៖ "យើងកំពុងប្រយុទ្ធដើម្បីតម្លៃនៃប្រជាធិបតេយ្យ និងតំណាងឱ្យប្រទេសប្រជាធិបតេយ្យទាំងអស់នៅក្នុងពិភពលោក"។ 

កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសរុស្សីបានប្រកាសថា ខ្លួនកំពុងបន្តដណ្តើមកាន់កាប់លើទីក្រុង Avdiivka របស់អ៊ុយក្រែនមួយបន្ថែមទៀត ដែលជាជោគជ័យធំបំផុតមួយក្រោយដណ្តើមបានទីក្រុង Bakhmut ដែលជាការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្សី ក្រោមការបញ្ជារបស់លោកប្រធានាធិបតី Vladimir Putin។

លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋបាននិយាយថា សភានឹងមិនប្រញាប់ប្រញាល់ឡើយទៅលើការពិចារណាកញ្ចប់ជំនួយយោធាចំនួន ៩៥.៣៤ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ដែលច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភារួចហើយនោះ។ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុជាង ១០ពាន់លានដុល្លារដល់អ៊ុយក្រែនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក