សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

កូនផ្សោត ១ក្បាលស្លាប់ ដោយសារឧបករណ៍នេសាទមង

ក្រចេះ៖ កូនផ្សោតឈ្មោល ១ក្បាលស្លាប់ ដោយមន្រ្តីជំនាញសន្និដ្ឋានថា ស្លាប់ដោយសារឧបករណ៍នេសាទមង។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា មានកូនផ្សោតមួយក្បាល ភេទឈ្មោល ប្រវែង ១,០៤ម៉ែត្រ ទម្ងន់១ ៤គីឡូក្រាម បានស្លាប់ក្នុងភូមិបឹងត្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រពីអន្លង់កាំពី។

តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថាកូនផ្សោតនេះស្លាប់ដោយ ឧបករណ៍នេសាទមង ព្រោះមានស្លាកស្នាមក្រឡាមងលើដងខ្លួនផ្នែកខាងក្រោយ។

រដ្ឋបាលជលផល អំពាវនាវដល់អ្នកនេសាទត្រូវបញ្ឈប់ការនេសាទដោយឧបករណ៍មងក្នុងតំបន់ផ្សោត និងឧបករណ៍ឆក់ បើពុំនោះនឹងទទួលទោសតាមច្បាប់ជាធរមាន។

គួរឱ្យដឹងដែរថា ដើមឆ្នាំ២០២៤នេះ មានកូនផ្សោតកើតចំនួន ២ក្បាល ខណៈសត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជារតនសម្បត្តិជាតិមានជីវិតនៃប្រទេសកម្ពុជា ហើយសត្វដ៏មានតម្លៃនេះស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក