ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការងារជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវ នាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ។

លោក ហេង សួរ លើកឡើងដូចនេះក្នុងឱកាសចូលរួមក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា។

រដ្ឋមន្ត្រីការងារ បានគូសបញ្ជាក់ទៅកាន់សិក្ខាកាមទាំងអស់ថា សិក្ខាសាលានឹងផ្តល់ធាតុចូលសម្រាប់សិក្ខាកាមក្នុងការត្រិះរិះពិចារណាលើការជ្រើសរើសវិថីជីវិតនាពេលអនាគតដើម្បីសម្រេចក្តីស្រមៃដោយឈរលើមូលដ្ឋានបទពិសោធន៍របស់អ្នកជំនាញ និងតម្រូវការទីផ្សារជាក់ស្តែងពីវិស័យឯកជន។

លោកបញ្ជាក់ថា ការធ្វើយ៉ាងដូចនេះ នឹងជំរុញឱ្យកម្លាំងពលកម្មវ័យក្មេងកម្ពុជា សម្រេចក្តីស្រមៃរបស់ខ្លួនហើយក៏ស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដែលមានទិសដៅផ្តល់នូវព័ត៌មានគ្រប់គ្រាន់ ទូលំទូលាយ និងច្រើនជម្រើសសម្រាប់ប្រជាពលរដ្ឋ និងយុវជន.

គួរឱ្យដឹងដែរថា វេទិកាការងារ និងសិក្ខាសាលានេះត្រូវបានរៀបចំរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងធនាគារអេស៊ីលីដា និងវិស័យឯកជនចំនួន២០ក្រុមហ៊ុនផ្សេងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក