ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិប​បាល់ទាត់ Club America ចូលផ្សារហ៊ុនដើម្បីរកកញ្ចប់លុយកែលម្អកីឡដ្ឋានត្រៀមទទួល World Cup

កីឡា៖ ក្លិបបាល់ទាត់ Club America នឹងក្លាយជាក្លិបបាល់ទាត់ម៉ិកស៊ិកដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន ខណៈប្រាក់ដែលរកបានពីការដាក់ក្លិបនៅលើផ្សារហ៊ុននេះ នឹងយកទៅប្រើប្រាស់សម្រាប់ការជួសជុល និងកែលម្អកីឡដ្ឋាន Azteca របស់ខ្លួន សម្រាប់ត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ 

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងម៉ិកសិកមួយនេះ នឹងត្រូវចុះបញ្ជីនៅផ្សារហ៊ុនម៉ិកស៊ិក (BMV) ក្រោមឈ្មោះរបស់ក្រុមហ៊ុន Ollamani ដែលជាក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការរបស់ក្លឹប គ្រប់គ្រងកីឡដ្ឋាន និងអាជីវកម្មផ្សេងទៀតក្រោមដំបូលនៃក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Grupo Televisa។ គួរបញ្ជាក់ថា ភាគហ៊ុននឹងមានតម្លៃចាប់ផ្តើមដំបូង ២.៥៩ប៉េសូម៉ិកស៊ិក (ប្រមាណជា ០.១៥ ដុល្លារអាមេរិក) ដែលជាតម្លៃទាបបំផុតមួយនៅក្នុងទីផ្សារភាគហ៊ុន។ បើយោងតាម BMV នេះគឺជាយុទ្ធសាស្រ្តរបស់ Grupo Televisa ដើម្បីរកកញ្ចប់ថវិកាប្រហែលជា ១៥០លានដុល្លារសម្រាប់ការជួសជុលកីឡដ្ឋាន Azteca។

Club America គឺជាក្រុមបាល់ទាត់ដែលជោគជ័យបំផុតមួយរបស់ម៉ិកស៊ិក និងជាក្រុមដែលកំពុងការពារតំណែងជើងឯកលីគកំពូលម៉ិកស៊ិកផងដែរ ខណៈក្លិបនេះត្រូវបានវាយតម្លៃដោយទស្សនាវដ្តី Forbe ថាជាក្លិបដែលមានតម្លៃបំផុតទី១០ នៅអាមេរិកឡាទីន ពោលគឺក្លិបនេះមានតម្លៃសរុបប្រមាណ ២៥៦.១លានដុល្លារអាមេរិក។ 

គួរបញ្ជាក់ថា កីឡដ្ឋាន Azteca អាចផ្ទុកទស្សនិកជនបានចំនួន ៨៣,២៦៤នាក់ នឹងជាកីឡដ្ឋានដំបូងបង្អស់ដែលទទួលធ្វើជាទឹកដីប្រកួតផ្តាច់ព្រ័ត្រ World Cup ២ដង ពោលគឺនៅឆ្នាំ១៩៧០ ដែលប្រេស៊ីលជាជើងឯក និងនៅឆ្នាំ២៩៨៦ ដែលអាហ្សង់ទីនជាជើងឯក។ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងត្រូវទទួលធ្ធ្វើជាសហម្ចាស់ផ្ទះរួមគ្នាដោយសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង East Rutherford រដ្ឋ New Jersey៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក