ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកនូវគំនិតខ្លះៗ ដើម្បីក្លាយជា យុវជនល្អ ទំពាំងល្អ

បាត់ដំបង៖ អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានផ្តល់អនុសាសន៍៤ចំនុច ដើម្បីអាចក្លាយជា «យុវជនល្អ ទំពាំងល្អ»

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អនុសាសន៍ថា ដើម្បីក្លាយជា យុវជនល្អ ជាទំពាំងល្អ ទី១ ត្រូវមាន ការសិក្សា ដើម្បីជាធនធានសម្រាប់ជាតិ។ ទី២ ត្រូវមាន សុខភាពល្អ ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទី៣ ត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ រួមទាំងមេត្តាធម៌ និងទី៤ ត្រូវមាន ការតបស្នងទៅសង្គម ដោយចូលរួម បម្រើសង្គម។ យើងទទួលពីសង្គម យើងក៏តប ស្នងទៅសង្គមវិញ។

គួរឱ្យដឹងដែរថា សមាគមកាយឫទ្ធិនារីកម្ពុជាបានរៀបចំកម្មវិធី «បងស្រី និងប្អូនស្រី» ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងមានសមាជិកា គណៈកម្មាធិកាប្រតិបត្តិ សមាជិកគាំទ្រ សាខាបាត់ដំបង រួមទាំង សិស្សនិងនិស្សិតចូលរួមប្រមាណជាង ៦០០ នាក់ នាថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាលប្រជុំបាត់ដំបងស៊ីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក