ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អូស្រ្តាលីគ្រោងនឹងរៀបចំកងទ័ពជើងទឹកធំបំផុតឡើងវិញ រាប់ចាប់ពីក្រោយបញ្ចប់សង្គ្រាមលោកលើកទី២

អូស្រ្តាលី៖ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះ រដ្ឋាភិបាលអូស្រ្តាលីបានគូសបញ្ជាក់អំពីផែនការរយៈពេលវែងក្នុងការបង្កើនចំនួនកងនាវាចម្បាំងសំខាន់ៗរបស់ខ្លួនទ្វេដង និងបង្កើនកញ្ចប់ថវិកាសម្រាប់ការចំណាយលើវិស័យការពារជាតិបន្ថែមចំនួន ៧ពាន់លានដុល្លារអាមេរិក ដើម្បីប្រជែងនឹងការវិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័សនៃសព្វាវុធរបស់បណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅក្រោមផែនការនេះ អូស្រ្តាលីក៏បានបញ្ជាក់ផងដែរពីការបង្កើនចំនួននាវាចម្បាំងខ្នាតធំរបស់ខ្លួនឱ្យឡើងដល់ ២៦គ្រឿង ខណៈបច្ចុប្បន្នកំពុងមាន ១១គ្រឿង។ 

រដ្ឋមន្ត្រីការពារជាតិ លោក Richard Marles ថ្លែងថា ចំនួននេះជាកងនាវាទ្រង់ទ្រាយធំបំផុតដែលយើងមិនធ្លាប់មាន រាប់ចាប់ពីក្រោយការបញ្ចប់សង្គ្រាមលោកលើកទី២។ សេចក្តីប្រកាសនេះ ធ្វើឡើងចំពេលដែលមានការពង្រឹងវិស័យការពារជាតិបន្ថែមទ្រង់ទ្រាយធំពីសំណាក់គូប្រជែងរួមមានចិន និងរុស្សី ខណៈដែលសម្ព័ន្ធមិត្តខ្លួនគឺសហរដ្ឋអាមេរិក កំពុងប្រឈមយ៉ាងតានតឹងជាមួយបណ្ដាប្រទេសមហាអំណាចផ្តាច់ការទាំងពីរនេះ។ 

ក្នុងផែនការរបស់ខ្លួន អូស្រ្តាលីនឹងផលិតនាវាចម្បាំង កម្រិត Hunter-Class ចំនួន ៦គ្រឿង និងនាវាចម្បាំងធម្មតា ១១គ្រឿង រួមជាមួយនាវាចម្បាំងទំនើបបំផុតចំនួន ៦គ្រឿង ដែលមិនចាំបាច់មាននាវិកបើកបរ។ ក្នុងនោះ នាវាចម្បាំងមួយចំនួននឹងមានបំពាក់នូវកាំជ្រួច Tomahawk ដែលមានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើគោលដៅដែលស្ថិតក្នុងដែនដីរបស់សត្រូវ ដែលជាសមត្ថភាពដ៏អស្ចារ្យមួយសម្រាប់នាវាចម្បាំងថ្មីនេះ។ 

ផែនការខាងលើនឹងនាំឱ្យអូស្រ្តាលីចំណាយថវិកាលើវិស័យការពារជាតិរហូតដល់ ២.៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលលើសពីកម្រិតដែលបានកំណត់ត្រឹម ២ភាគរយរបស់អង្គការណាតូ (NATO)។ គួរឱ្យដឹងថា នាវាចម្បាំងមួយចំនួននៃផែនការនេះ គ្រោងនឹងផលិតនៅទីក្រុង Adelaide ដែលនឹងផ្តល់ការងារដល់មនុស្សចំនួនជាង ៣,០០០នាក់។ បើទោះបីជាផលិតនៅក្នុងស្រុកក៏ដោយ ក៏គេដឹងថានាវាចម្បាំងទាំងអស់នោះនាំយកនូវបច្ចេកវិទ្យា និងការរចនារបស់សហរដ្ឋអាមេរិក រួមនឹងការរចនាមួយចំនួនដែលអាចជាស្នាដៃរបស់អេស្ប៉ាញ អាល្លឺម៉ង់ កូរ៉េខាងត្បូង ឬជប៉ុន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក