វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

បុរសជនជាតិអាមេរិកម្នាក់ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ

ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) សហការជាមួយសមត្ថកិច្ច និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីដំណើរការស៊ើបអង្កេតស៊ីជម្រៅទៅលើអត្តចរិត និងសកម្មភាពប្រចាំថ្ងៃរបស់បុរសជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា រហូតឃាត់ខ្លួន និងបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសបៀតបៀនផ្លូវភេទលើកុមារ។

យោងតាម អង្គភាពការពារកុមារ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ជាលទ្ធផលនៃការស៊ើបអង្កេត និងការឃ្លាំមើលសកម្មភាពទំនាក់ទំនងជាមួយកុមារ លោក Holley ត្រូវបានសមត្ថកិច្ចធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា។

អង្គភាពបានឱ្យដឹងបន្ថែមថា ជនសង្ស័យ ឈ្មោះ Wilfred Willis Holley ធ្លាប់មានប្រវត្តិជាប់ទោសពីបទល្មើសកម្រិតធ្ងន់ដែលបានប្រព្រឹត្តទៅលើកុមារ នៅក្នុងប្រទេសផ្សេងៗមួយចំនួន និងត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ទន្ទឹមនោះ អង្គភាពការពារកុមារ បញ្ជាក់ថា លោក Holley គឺជាហានិភ័យដ៏ធំដល់កុមារ និងបានថ្លែងការកោតសរសើរដល់រាល់ស្ថាប័នដែលបានចូលរួមក្នុងការស៊ើបអង្កេតមួយនេះ និងជាពិសេសចំពោះការឆ្លើយតបរហ័សពីរាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការបណ្តេញបុគ្គលនេះចេញពីប្រទេសកម្ពុជា។

អង្គភាពការពារកុមារលើកឡើងថា ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញអំពីការប្តេជ្ញារបស់ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការពារកុមារពីបុគ្គដូចជាលោក Holley ជាដើម ខណៈនេះជាសារដ៏សំខាន់មួយផ្ញើរជូនទៅដល់ជនបរទេសទាំងឡាយដែលគិតថា ប្រទេសកម្ពុជាមានការអត់ធ្មត់ចំពោះបុគ្គលបែបនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក