ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បេក្ខជន ៤រូបដែលបន្លំឯកសារប្រឡងចូលពេទ្យជំនួសបេក្ខជនដទៃប្រឈមជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ

ភ្នំពេញ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានប្រកាសរកឃើញករណីបេក្ខជនចំនួន ៤នាក់ដែលបន្លំអត្តសញ្ញាណបណ្ណដើម្បីប្រឡងជំនួសបេក្ខជនដទៃក្នុងការប្រឡងថ្នាក់ជាតិជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងមានវិធានការតាមផ្លូវច្បាប់ចំពោះករណីបេក្ខជនដែលបន្លំខ្លួនប្រឡងជំនួសបេក្ខជនដទៃទាំង ៤រូបនោះ រួមទាំងបុគ្គលសមគំនិតដោយមិនមានការអត់ឱនឡើយ។

គណៈកម្មាធិការប្រឡងថ្នាក់ជាតិអំពាវនាវដល់បុគ្គលដែលកំពុងប្រព្រឹត្តនូវអំពើខុសច្បាប់នេះ សុំដកខ្លួនចេញពីការប្រឡងជាបន្ទាន់ ក្នុងករណីគណៈកម្មាធិការប្រឡងថ្នាក់ជាតិរកឃើញ នឹងបន្តស្នើចាត់វិធានការតាមផ្លូវច្បាប់ជាបន្តទៀត។

កន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិក៏បានរកឃើញនិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយក៏ត្រូវបានលុបឈ្មោះចោលចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានាជាបន្តបន្ទាប់ផងដែរ។

យោងតាមបញ្ញត្តិមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក