ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា អបអរសាទរដល់ស្ត្រីទី១ កម្ពុជា ដែលទទួលបាននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនដល់ស្ត្រីទី១ កម្ពុជាលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលទទួល នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា «អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា» ពីគណៈសង្ឃនាយក និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកស្រី ពេជ ចន្ទមុន្នី ពិតជាសាកសមនិងទទួលបាននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់នេះ ក្នុងកិច្ចការដែលលោកស្រីបានចូលរួមជាច្រើនដើម្បីសង្គមជាតិនិងសាសនានៅកម្ពុជា។

ក្នុងលិខិតកាលថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈសង្ឃនាយក និងសាកលវិទ្យាល័យបញ្ញាសាស្ត្របានលើកឡើងថា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាកូនខ្មែរមួយរូបដែលទ្រទ្រង់នូវគុណវឌ្ឍដ៏ប្រសើរថ្លៃថ្លា ហើយបានបំពេញ នូវហិតានុហិតប្រយោជន៍ដ៏ឧត្តមក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ដើម្បីសុខសន្តិភាពដល់សត្វលោក។

លោកស្រី ពេជ ចន្ទមុន្នី ក៏បានអរព្រះគុណ និងអរគុណដល់ គណៈសង្ឃនាយក និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ផងដែរដែលបានផ្ដល់ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា «អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា» នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក