ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌ៧មករា កំពុងស្រាវជ្រាវរកក្មេងដែលយកដុំថ្មគប់បំបែកកញ្ចក់រថយន្តរបស់ស្ត្រីម្នាក់ដែលឈប់ស្តុបអូឡាំព្យាកាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីមានស្ត្រីម្នាក់ដែលជាជនរងគ្រោះបានបង្ហោះរូបភាពអំពីក្មេងសុំទានយកដុំថ្មគប់កញ្ចក់ឡានពីក្រោយពេលអំឡុងឈប់ស្តុបអូឡាំព្យា តែសំណាងមិនត្រូវរបួសនោះទេ។
អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ឪ្យដឹងថា សមត្ថកិច្ចបានទាក់ទងទៅជនរងគ្រោះដើម្បីឪ្យគាត់ដាក់ពាក្យបណ្តឹងខណ្ឌ៧មករា ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកក្មេងទាំងនោះហើយដើម្បីនាំពួកគាត់ទៅដាក់នៅមណ្ឌលកុមារកំព្រា៕