ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វស្លាបជាង ១០ក្បាលនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅងាប់ដោយសារការបំពុល

ភ្នំពេញ៖ សត្វស្លាបជាង ១០ក្បាលតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានងាប់ដោយសារតែការបំពុលដោយជនមិនស្គាល់មុខកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នស្ថាប័នជំនាញបានយកសំណាកសត្វស្លាបទាំងនោះទៅពិនិត្យ និងបានសម្អាតទីតាំងដែលមានសំណល់ថ្នាំពុល។

ប្រធានអង្គការ Naturelife & Birdlife លោក ប៊ូ វរសក្ស បានបញ្ជាក់មក EAC ថា ការបំពុលនេះបានបណ្តាលឲ្យមានសត្វស្លាបចំនួន ១២ក្បាលបានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន ១០ក្បាល ចង្កៀលខ្យងចំនួន ១ក្បាល កុកគ្រោងតូចចំនួន ១ក្បាល ហើយសង្គ្រោះបានសត្វរអាតទន្សាយចំនួន ១ក្បាល។

បើតាម លោក ប៊ូ វរសក្ស ការបំពុលសត្វស្លាបនេះ គឺជាស្នាដៃរបស់ព្រានព្រៃដើម្បីយកទៅបរិភោគ ឬដាក់លក់នៅតាមទីផ្សារ។

ក្នុងនាមជាស្ថាប័នអភិរក្សសត្វស្លាបនៅកម្ពុជា លោក ប៊ូ វរសក្ស បានបង្ហាញការព្រួយបារម្ភចំពោះការបំពុលសត្វស្លាប ដែលមិនត្រឹមធ្វើឱ្យបាត់បង់វត្តមានសត្វស្លាបដែលជិតផុតពូជប៉ុណ្ណោះទេ តែថែមធ្វើឱ្យប៉ះពាល់សុខភាពរបស់អ្នកបរិភោគសត្វស្លាបដែលត្រូវបានបំពុលផងដែរ។ លោកបានសំណូមពរឱ្យពលរដ្ឋបញ្ឈប់បរិភាគសត្វស្លាប និងស្នើឱ្យអាជ្ញារពាក់ព័ន្ធទប់ស្កាត់ការបរបាញ់ និងការបំពុលសត្វស្លាបដែលកំពុងរងការគំរាមកំហែងឈានទៅផុតពូជ។

គួរជម្រាបថា តំបន់បឹងព្រែកល្ពៅស្ថិតក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ ជាតំបន់ដីសើម ដែលមានផ្ទៃក្រឡា ៨,៣០៥ហិកតាដែលសម្បូរទៅដោយសត្វស្លាបជាង ១០០ប្រភេទរស់នៅ។ ជាមួយគ្នានេះ ជាប្រភពធនធានយ៉ាងសំខាន់គាំទ្រជីវៈភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន។ ជាពិសេសក៏ជាតំបន់ទេសចរណ៍សម្រាប់គយគន់មើលដំណើរផ្លាស់ទីរបស់សត្វស្លាបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក