ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គណៈមេធាវីកម្ពុជាដាក់ពាក្យបណ្ដឹងទៅលើបុគ្គលម្នាក់ពីបទជេរប្រមាថ និងបរិហាកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី១៩ ខែកុម្ភៈរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា គណៈមេធាវីបានសម្រេចប្តឹងទៅលើបុគ្គលម្នាក់ឈ្មោះ ហាក់ ប៊ុនឡុង ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ លោក ឡុង ស្រឡាញ់សន្តិភាព បានធ្វើសកម្មភាពជេរប្រមាថ ជាសាធារណៈមកលើគណៈមេធាវី និងវិជ្ជាជីវៈមេធាវី ពីបទ៖ ជេរប្រមាថជាសាធារណៈ និង បទបរិហាកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា៣០៥ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា តាមសេចក្តីថ្លែងការណ៍លេខ ៤១១ /គម/២៤ ចុះថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា ក៏បានទុករយៈពេលចំនួន ២៤ម៉ោង ដើម្បីឱ្យបុគ្គលឈ្មោះ ហាក់ ប៊ុនឡុង ធ្វើការសុំទោសជាសាធារណៈមកកាន់គណៈមេធាវី និងវិជ្ជាជីវៈមេធាវី។ ក៏ប៉ុន្តែបុគ្គលឈ្មោះ ហាក់ ប៊ុនឡុង មិនបានអនុវត្តតាមឡើយ។

សូមរំឮកឡើងវិញថា ការសម្រេចដាក់ពាក្យបណ្ដឹងរបស់គណៈមេធាវីទៅលើបុគ្គលរូបនេះធ្វើឡើង ក្រោយពេលដែលបុគ្គលខាងលើបានប្រើប្រាស់គណនីបណ្ដាញសង្គមរបស់ខ្លួន ជេរប្រមាថជាសាធារណៈទៅលើវិជ្ជាជីវៈមេធាវី នៅលើការបង្ហោះព័ត៌មានមួយពាក់ព័ន្ធនឹងករណីឃាតកម្មដោយប្រព្រឹត្តដោយបុគ្គលឈ្មោះ ទូច វឌ្ឍនៈ ដែលជាមេធាវី៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក