ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នាដៃគំនូរសិល្បៈវប្បធម៌ខ្មែរត្រូវបានលេចជារូបរាងនៅលើទឹកដីអូស្ត្រាលី

អូស្រ្តាលី៖ ស្នាដៃគំនូរសិល្បៈខ្មែរដ៏អសា្ចរ្យ ត្រូវបានគូរនៅលើជញ្ជាំងអគារ PCYC នៅទីក្រុង McBurney Rd Cabramatta ប្រទេសអូស្ត្រាលី ដោយវិចិត្រករ ហ៊ុន សុភ័ក្រ្ត។

ក្រសួងវប្បធម៌ និងវិចិត្រសិក្បៈ បានឱ្យដឹងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ការគូររូបភាពសិល្បៈវប្បធម៌ខ្មែរ ជាការរួមចំណែកនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ប្រពៃណីខ្មែរយើង ហើយក៏ជាឱកាសមួយក្នុងការអបអរសាទរទិវាវប្បធម៌ជាតិដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃ៣មីនា ខាងមុខនេះផងដែរ។

តាមរយៈទំព័រលើបណ្តញសង្គមឈ្មោះ Fairfield Is Where I Live បានបង្ហាញរូបភាពដែលវិចិត្រករខាងលើបានគូរនៅលើជញ្ជាំងអគារ PCYC នៅទីក្រុង McBurney Rd Cabramatta ប្រទេសអូស្ត្រាលី ដែលជារូបប្រាសាទព្រះវិហារ និងល្ខោនស្បែកធំ ព្រមទាំងរូបរបាំហនុមាន សុវណ្ណមច្ឆាអមជាមួយផ្ការំដួល ដែលសុទ្ធតែជាអត្តសញ្ញាណខ្មែរ។

គួរឱ្យដឹងដែរ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ វិចិត្រករខាងលើក៏បានបញ្ចប់រូបគំនូរប្រាសាទអង្គរវត្ត អមជាមួយរបាំអប្សរា នៅលើជញ្ជាំងអគារ PCYC នៅទីក្រុង McBurney Rd Cabramatta ផ្នែកខាងកើតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក