ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ១៤៨ករណី ដោយបញ្ចូនខ្លួនអ្នកពាក់ព័ន្ធទៅតុលាការ ១៣នាក់

ភ្នំពេញ៖ រយៈពេលមួយសប្តាហ៍ក្រោយពីមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សមត្ថកិច្ចបង្រ្កាបបានល្បែងស៊ីសងខុសច្បាប់ចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំនួន ១៣នាក់ និងអប់រំ ណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់។

 អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងតាមរយៈសំណេរនៅថ្ងៃទី១៩ ខែកុម្ភៈនេះថា ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចបង្រ្កាបបានមាននៅក្នុងខេត្តបាត់ដំបងចំនួន ១៣៦ករណី ខេត្តកំពត ៥ករណី ខេត្តតាកែវ១ករណី ខេត្តប៉ៃលិន ១ករណី និងខេត្តត្បូងឃ្មុំ ១ករណី។

គួរជម្រាបថា វិធានការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះ ជាការងារអាទិភាពរបស់ក្រសួងមហាផ្ទៃ ក្នុងចំណោមការងារអាទិភាពសំខាន់ៗជាច្រើនទៀតក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឱ្យសមត្ថកិច្ចនៅតាមមូលដ្ឋានបង្រ្កាបទីតាំងល្បែងស៊ីសង ឆ្នោតឡូតូ ឱ្យអស់ ដោយមិនត្រូវបន្តឱ្យមានការបើកទីតាំងល្បែងផ្សងសំណាងតទៅទៀតទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក