លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ធ្លាប់ចូលពន្ធនាគារ ៥លើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនចូលពន្ធនាគារជាលើកទី៦

ភ្នំពេញ៖ ជនសង្ស័យ ១នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿងនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈជនសង្ស័យរូបនេះធ្លាប់បានជាប់ពន្ធនាគារ ចំនួន ៥លើកមកហើយ។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ជនសង្ស័យ ១នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទប្រុស អាយុ ៣៧ឆ្នាំ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿង ម៉ាកស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150 នៅចំណុច ផ្ទះលេខ ៣២E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

តាមចម្លើយជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូ ១គ្រឿងនៅទីតាំងខាងលើពិតប្រាកដមែន និងបានយកម៉ូតូខាងលើទៅលក់នៅម្តុំតាន់ប៉ា ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ប៉ុន្តែពុំមានអ្នកទិញនោះទេ។ ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន ៥លើកមកហើយ។

ជនសង្ស័យនេះ ធ្លាប់ជាបើពន្ធនាគារលើកទី១ កាលពីអំឡុងឆ្នាំ២០០៥ ខ្លួននិងបក្សពួកមានគ្នាចំនួន ៣នាក់ ប្រដាប់ដោយអាវុធខ្លីម៉ាក K59 ចំនួន ៤ដើម បានធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ ពីជនរងគ្រោះ បានសម្រេច ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាពបាន ១ថ្ងៃ ខ្លួននិងបក្សពួកត្រូវសមត្ថកិច្ចឃាត់ខ្លួន និងជាប់ពន្ធនាគារ រយៈពេលជាង ៨ឆ្នាំ រហូតដល់ឆ្នាំ២០១៣ ទើបខ្លួនចេញពីពន្ធនាគារវិញ។ លើកទី២ ក្នុងឆ្នាំ២០១៥ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាព ឆក់កាបូបដៃពីជនរងគ្រោះភេទស្រី នៅម្ដុំស្តុបពេទ្យចិនបានសម្រេច ក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំ។ លើកទី៣ នៅឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាព ជួញដូរ ចែកចាយគ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ។

ឯលើកទី៤ នៅឆ្នាំ២០២០ បន្ទាប់ពីជនសង្ស័យនេះ ចេញពីពន្ធនាគារ បានបន្តធ្វើសកម្មភាព ជួញដូរ ចែកចាយគ្រឿងញៀនម្តងទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ហើយជាប់ពន្ធនាគាររយៈពេល ៩ខែ ១៥ថ្ងៃ។ លើកទី៥ នៅឆ្នាំ២០២២ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ជាប់ព័ន្ធនាគារ ១ឆ្នាំកន្លះ និងលើកទី៦ នេះ ខ្លួនបានលួចកាច់កយកម៉ូតូ ១គ្រឿង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបានម្តងទៀត ហើយកន្លងមកខ្លួនក៏បានប្រើប្រាស់ គ្រឿងញៀនយ៉ាងសកម្មផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក