ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៥ថ្ងៃនៃម៉ោងរដ្ឋបាលសប្ដាហ៍នេះ មន្រ្តីបន្តផ្ដល់សេវាអត្តសញ្ញាណកម្មដល់ពលរដ្ឋជាង ១ម៉ឺនសេវា

ភ្នំពេញ៖ រយៈពេល ៥ថ្ងៃ នៃម៉ោងការងាររដ្ឋបាលក្នុងសប្ដាហ៍នេះ មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ ដែលទទួលបន្ទុកលើការងារអត្តសញ្ញាណកម្ម បានបន្តផ្ដល់សេវាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស បានចំនួន ១៣ ៦៩៥សេវា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យដឹងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងចំណែកនៃសេវាអត្តសញ្ញាណកម្មនានា ដែលបានផ្ដល់ជូនសរុបនោះ សេវាអត្តសញ្ញាណបណ្ណមានចំនួន ៥ ៣៦៩សន្លឹក សេវាលិខិតឆ្លងដែនមានចំនួន ៣ ៣៤៦លិខិត សេវាលិខិតធ្វើដំណើរមានចំនួន ១ ៤៥៤លិខិត សេវាសៀវភៅស្នាក់នៅមានចំនួន ២ ០៥៣ក្បាល និងសេវាសៀវភៅគ្រួសារមានចំនួន ១ ៤៧៣ក្បាល ខណៈតួលេខនេះ ប្រហាក់ប្រហែលគ្នានឹងសប្ដាហ៍មុនដែរ។

ដោយឡែក ក្នុងរយៈពេលពេញមួយខែមករា ឆ្នាំ២០២៤ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស នៃក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណបណ្ណជូនពលរដ្ឋបានចំនួន ២៥ ៤៨៨សន្លឹក លិខិតឆ្លងដែនចំនួន ២៤ ៥៥០លិខិត លិខិតធ្វើដំណើរចំនួន ៦ ០៥២លិខិត សៀវភៅស្នាក់នៅចំនួន ១១ ០៧០ក្បាល និងសៀវភៅគ្រួសារចំនួន ៨ ៦៨០ក្បាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក