ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស ៦៤នាក់ស្លាប់ក្នុងការប៉ះទង្គិចដោយហិង្សារវាងក្រុមកុលសម្ព័ន្ធនៃប្រទេសប៉ាពួញូវហ្គីណេ

ប៉ាពួញូវហ្គីណេ៖ បើតាមរបាយការណ៍ប៉ូលិសនៅថ្ងៃទី១៩ ខែកុម្ភៈបានឱ្យដឹងថា សាកសពមនុស្សចំនួន ៦៤នាក់ដែលជោគជាំទៅដោយឈាមត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវមួយខ្សែ នាតំបន់ខ្ពង់រាបដាច់ស្រយាលមួយរបស់ប្រទេសប៉ាពួញូវហ្គីណេ ដែលជាការកើនឡើងដ៏គួរឱ្យភ័យខ្លាចនៃអំពើហឹង្សាដ៏យូរអង្វែងរវាងកុលសម្ព័ន្ធដែលមានការប៉ះទង្គិចគ្នាក្នុងតំបន់កន្លងមក។ សាកសពមនុស្សទាំងអស់នេះត្រូវបានគេជឿថា គឺជាសាកសពរបស់អ្នកប្រយុទ្ធកុលសម្ព័ន្ធមួយ ដែលត្រូវបានស្ទាក់វាយប្រហារដោយដោយក្រុមកុលសម្ព័ន្ធជាសត្រូវកាពីថ្ងៃអាទិត្យម្សិលមិញ។ 

ឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់នេះបានកើតឡើងនៅជិតទីក្រុង Wabag ដែលមានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ស្ថិតនៅភាគពាយ័ព្យនៃរដ្ឋធានី Port Moresby។ គួរបញ្ជាក់ថា តំបន់ដែលផ្ទុះឡើងនូវអំពើហិង្សា និងឃាតកម្មដ៏សាហាវនេះ គឺជាទីតាំងភូមិសាស្រ្តដែលមានសភាពស្មុគស្មាញ និងពិបាកគ្រប់គ្រងដោយអាជ្ញាធរ និងជាទឹកដីនៃដែលកើតមានការសម្លាប់រង្គាលជាញឹកញាប់ដោយក្រុមកុលសម្ព័ន្ធធំៗរួមមាន កុលសម្ព័ន្ធ Sikin, Ambulin, Kaekin និងកុលសម្ព័ន្ធដទៃទៀត។

តាមរបាយការណ៍ពីប៉ូលិសបានឱ្យដឹងថា សាកសពទាំងនោះត្រូវបានគេប្រទះឃើញរាយប៉ាយនៅលើផ្លូវ និងនៅលើដំបូលរថយន្តដឹកទំនិញ។ សាកសពខ្លះត្រូវគេកាប់ខ្ទេចខ្ទីដោយបន្សល់ទុកនូវរាងកាយអក្រាត ជាមួយនឹងសំបកដប និងសំបកកំប៉ុងទុកលើទ្រូងសពទាំងនោះ។ សមត្ថកិច្ចក៏បានរាយការណ៍ថា ការប៉ះទង្គិចគ្នានៅតែកើតមានជាបន្ត ដោយសាកសពនៅតែត្រូវបានគេប្រទះឃើញ។ 

គួរបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធមួយចំនួននៅតែបន្តការប៉ះទង្គិច និងប្រយុទ្ធគ្នាដោយហិង្សាជាច្រើនសតវត្សមកហើយ ប៉ុន្តែលំហូរចូលនៃទាហានស៊ីឈ្នួល និងអាវុធស្វ័យប្រវត្តិបានធ្វើឱ្យការប៉ះទង្គិចគ្នាកាន់តែសាហាវឃោឃៅ និងចំនួនអ្នកស្លាប់ដោយហិង្សាមានកាន់តែច្រើនឡើង។ សមត្ថកិច្ចបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានប្រើប្រាស់រថពាសដែក និងកាំភ្លើងជាច្រើនប្រភេទរួមមានកាំភ្លើង SLR, AK-47, M4, AR-15 និង M16 និងអាវុធដែលកែច្នៃដោយខ្លួនឯងមួយចំនួនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក