ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្រ្តីអ៊ុយក្រែនជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជនរបស់ជប៉ុនចូលរួមជួយកសាងប្រទេសរបស់ខ្លួនឡើងវិញ

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនបានជំរុញឱ្យរដ្ឋាភិបាល និងវិស័យឯកជនរបស់ជប៉ុនជួយបង្កើនការគាំទ្រសម្រាប់ការកសាងប្រទេសអ៊៊ុយក្រែនឡើងវិញ ដោយលោកបានសន្យាថានឹងមាន "អព្ភូតហេតុសេដ្ឋកិច្ច" នៅពេលដែលសង្រ្គាមដែលអូសបន្លាយជាងពីរឆ្នាំជាមួយរុស្ស៊ីបានបញ្ចប់។ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmygal នៅក្នុងសន្និសីទមួយជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងធុរជនជប៉ុន និងអ៊ុយក្រែនប្រមាណ ៣០០នាក់ បានថ្លែងថា៖ "ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់រុស្សីមកលើអ៊ុយក្រែនបានចាប់ផ្តើម ជប៉ុនបានផ្តល់ជំនួយមកអ៊ុយក្រែនប្រមាណជា ១០ពាន់លានដុល្លារអាមេរិកមកហើយ"។ 

តាមរយៈអ្នកបកប្រែផ្ទាល់ លោក Shmygal ថ្លែងថា៖ "អរគុណចំពោះការផ្តល់មូលនិធិរបស់ប្រជាជនជប៉ុនមកកាន់យើងអំឡុងសង្គ្រាមដល់អាក្រក់ជាមួយរុស្សី ហើយដោយសារជំនួយនេះប្រជាជនអ៊ុយក្រែនរាប់លាននាក់នៅបន្តរស់រានមានជីវិត។" លោកបន្តថា៖ "វិស័យឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងអ៊ុយក្រែនឡើងវិញ ហើយយើងចង់ធ្វើការរួមគ្នាជាមួយជប៉ុនលើទំនើបកម្ម និងការស្តារប្រទេសអ៊ុយក្រែនឡើងវិញ ព្រមទាំងចង់ឱ្យជប៉ុនជាផ្នែកមួយនៃអព្ភូតហេតុសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន"។

ជាមួយការលើកទឹកចិត្ត លោក Shmygal និយាយថា៖ "ក្រុមហ៊ុនដែលវិនិយោគក្នុងសេដ្ឋកិច្ចអ៊ុយក្រែនឥឡូវនេះនឹងអាចទទួលបានអត្ថប្រយោជន៍ និងឱកាសជាច្រើនដ៏មិនគួរឱ្យជឿក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ភាពជោគជ័យរបស់អ៊ុយក្រែនមិនមែនគ្រាន់តែជាជោគជ័យរបស់យើងប៉ុណ្ណោះទេ វាគឺជាជោគជ័យរបស់អ្នកទាំងអស់គ្នាផងដែរ"។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនធនាគារពិភពលោក (World Bank) សហភាពអឺរ៉ុប nigអង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍រួមគ្នាមួយបានប៉ាន់ប្រមាណថា ការចំណាយលើការកសាងប្រទេសឡើងវិញរបស់អ៊ុយក្រែនអាចស្ថិតក្នុងទំហំទឹកប្រាក់ប្រមាណជា ៤៨៦ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ហើយគិតតែក្នុងឆ្នាំ២០២៤ អ៊ុយក្រែនអាចនឹងចាយលើការកសាងផ្នែកខ្លះឡើងវិញប្រមាណជា ១៥ពាន់លានដុល្លារអាមេរិក។ 

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃច័ន្ទបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការគាំទ្ររដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែនក្នុងការការពារសេរីភាព និងឯករាជ្យភាពរបស់ខ្លួន និងការស្ដារឡើងវិញនូវបូរណភាពទឹកដី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងមេដឹកនាំអ៊ុយក្រែន និងមេដឹកនាំជប៉ុន។ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន រួមមានការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន ការជួយដល់វិស័យកសិកម្ម និងការលើកកម្ពស់អភិបាលកិច្ចជាដើម៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក