ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ភ្នំសំពៅ ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ភ្នំសំពៅ ចាត់ទុកជារមណីយដ្ឋានទេសចរណ៍ដ៍ទាក់ទាញបំផុត ក្នុងខេត្តបាត់ដំបង ដោយសារតែ នៅទីតាំងរមណីយដ្ឋានទាំងមូល ប្រមូលផ្តុំដោយសក្តានុពលទេសចរណ៍ធំៗគឺ ធម្មជាតិ សាសនា និងប្រវត្តិសាស្រ្ត។

រមណីយដ្ឋានភ្នំសំពៅ មានទីតាំងស្ថិតនៅ ក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានចម្ងាយ ១៣ គីឡូម៉ែត្រ គិតពីសាសាខេត្តបាត់ដំបង ដោយធ្វើដំណើរឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០)។ ដើម្បីទៅដល់ទីតាំងរមណីយដ្ឋាន ភ្ញៀវទេសចរអាចធ្វើដំណើរតាមមធ្យោបាយដូចជា៖ តាមរថយន្តប្រមាណ ២០នាទី តាមម៉ូតូប្រមាណ ២១នាទី រ៉ូម៉កកង់បី ៣០នាទី និងកង់ប្រមាណជា ៥០នាទី។

យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ភ្នំសំពៅ មានកំពស់ប្រមាណជា ១០០ម៉ែត្រ មានផ្លូវអាចឡើងដោយ រថយន្ត និងម៉ូតូទៅដល់កំពូលភ្នំបាន មានកាំជណ្តើរ ជាទូទៅសម្រាប់ដើរចុះដោយថ្មើរជើង។ បើមើលពីចម្ងាយមានរូបរាងស្រដៀងទៅនឹងសំពៅ លើភ្នំទាំងមូល មានល្អាង តូច ធំ រហូតដល់ ១២ល្អាង ប៉ុន្តែមានតែ ៣ល្អាងប៉ុណ្ណោះ ដែលអាចទស្សនាបាន ហើយឈ្មោះភ្នំ និងល្អាងមួយចំនួន ក៍មានប្រវត្តិគួរឱ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹងរឿងព្រេងនិទានខ្មែរ (រឿងព្រះចៅរាជថ្កុល នាងរំសាយសក់) និងត្រូវបានរៀបរាប់ក្នុងបទចំរៀងជាច្រើនបទ (បទជើងភ្នំសំពៅ បាចផ្កាម្រះព្រៅ....) ដែលច្រៀងដោយអ្នកចំរៀងដ៍ល្បីនាសម័យដើមផងដែរ។

នៅពេលឡើងដល់កំពូលភ្នំ ទេសចរអាចមើលឃើញទេសភាពវាលស្រែ ចំការដំណាំ ចង្កោមភ្នំនានា ទិដ្ឋភាពទីក្រុងបាត់ដំបង ស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និងមើលថ្ងៃលិចយ៉ាងស្រស់ស្អាតទៀតផង។

ទីតាំងភ្នំសំពៅ គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកក្នុងសម័យសង្រ្គាម ជាពិសេស របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ បើឡើងភ្នំតាមផ្លូវប៉េតុង ប្រហែលជាពាក់កណ្តាលផ្លូវ មានផ្លូវមួយបត់ឆ្វេង និងទៅដល់វត្តមួយឈ្មោះ វត្តគិរីរម្យ នៅខាងស្តៅនៃព្រះវិហារ និងឃើញមានផ្លូវឆ្ពោះ ទៅកាន់ល្អាងល្ខោន រឺល្អាងក្បាលខ្មោច (Killing Cave)។

បើតាមសង្ឃដីកា ព្រះតេជគុណ យ៉ាន ផុន ព្រះជន្ម ៧០វស្សា គង់នៅក្នុងល្អាងក្បាលខ្មោចនេះ មានសង្ឃដីកាថា ល្អាងនេះ ក្នុងសម័យខ្មែរក្រហម គេយកមនុស្សដែលពួកខ្មែរក្រហមយល់ថា ធ្វើខុសក្រមសីលធម៌ ឫក្បត់អង្គការ យកមកសម្លាប់យ៉ាងច្រើន ដោយវ៉ៃទម្លាក់ចូលក្នុងល្អាងនេះ។ បច្ចុប្បន្ននេះ ឆ្អឹងខ្មោច និងលលាក្បាលទាំងនោះ ត្រូវបានរក្សាទុកក្នុងចេតិយមួយ ទុកជាប្រវត្តិសាស្រ្តដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្ត ស្វែងយល់ ពីរឿងអតីតកាលរបស់ប្រជាជនកម្ពុជា។

រមណីយដ្ឋានភ្នំសំពៅ ក៏ជាទីបូជនីយដ្ឋានមួយផងដែរសម្រាប់ពុទ្ធសាសនិកជន ដែលមកពីទីជិតឆ្ងាយមកគោរពបូជា និងធ្វើពិធីកម្មសាសនាផ្សេងៗ នៅបរិវេណរមណីយដ្ឋានមាន វត្តចំនួនពីរ គឺ៖ វត្តមួយនៅលើភ្នំ ឈ្មោះ វត្តគិរីរម្យ និងវត្តមួយទៀតនៅ ជើងភ្នំឈ្មោះ វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ។ នៅជើងភ្នំក្បែរល្អាងប្រចៀវ មានចម្លាក់ពុទ្ធបដិមាធំបី និយាយពី ព្រះពុទ្ធទ្រង់ប្រសូត្រ ព្រះពុទ្ធ ត្រាស់ដឹង និងព្រះពុទ្ធចូលបរិនិព្ពាន ចំណែកនៅលើភ្នំវិញ មានរូបសំណាកតូច ធំ និយាយពីពុទ្ធសាសនា និងព្រហ្មញ្ញសាសនាផងដែរ មានប្រាង្គពណ៌មាស (Golden Stupa) នៅលើកំពូលភ្នំយ៉ាងស្រស់ស្អាត នៅបរិវេណវត្តនៅជើងភ្នំ មានកុដិបុរាណមួយផងដែរ។

អ្វីដែលពិសេសជាងគេ អាចទាក់ទាញទេសចរអោយមកលេងនៅ រមណីយដ្ឋានភ្នំសំពៅ គឺវ៉ូងសត្វប្រចៀវរាប់លានក្បាល (ក្តារព័ត៌មាន ៦,៥លាន) ដែលហើរចេញពីល្អាងមួយ ស្ថិតនៅជើងភ្នំជារៀងរាល់ល្ងាច។ ពេលវេលា ដែលប្រចៀវហើរចេញ ពីល្អាងគឺ ភាគច្រើននៅម៉ោងប្រមាណ ៦និង២៥នាទីល្ងាច ខែខ្លះអាចចេញលឿនត្រឹម ៥និង៣០នាទី ហើយពួកវាហើរដោយប្រើរយៈពេលប្រមាណជា ៥០នាទី។

កត្តាអំណោយផលនៃទីតាំងល្អាងប្រចៀវ ស្ថិតនៅជើងភ្នំជាប់ផ្លូវធំ និងពេលវេលាដែលប្រចៀវហើរចេញ ចំពេលដែលភ្ញៀវទេសចរត្រលប់មកពីទស្សនានៅលើកំពូលភ្នំរួចរាល់ បាននឹងកំពុងបង្កលក្ខណៈងាយស្រួល ដល់អាជ្ញាធរ រួមទាំងប្រជាជនមួលដ្ឋាន ក្នុងការរៀបចំ តុ កៅអី លក់ដូរម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ភ្ញៀវ ដែលអង្គុយរងចាំមើលវ៉ូងសត្វប្រចៀវទាំងនោះ។

បច្ចុប្បន្ន មានប្រជាជនមូលដ្ឋានជាច្រើន បាននឹងកំពុងទទួលបានផល់ប្រយោជន៍សេដ្ឋកិច្ច តាមរយៈការផ្តល់សេវាដឹកភ្ញៀវ មគ្គុទ្ទេសក៍ និងអ្នកលក់ដូរម្ហូបអាហារ និងភេសជ្ជៈ នៅរមណីដ្ឋានភ្នំសំពៅនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក